ភ្នំពេញ៖ អតីតសង្សារទី៣ របស់នាយចឺម នាងហ្វា ហ្វា ហៅស្រីយី មួយរយៈខ្លីក្រោយ បែកបាក់ស្នេហា ជាមួយតារាចម្រៀង ចឺម ឃើញថា កាន់តែមានសម្រស់ស្រស់ស្អាត និងតែងតែបង្អួតភាពសិចស៊ី របស់នាង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។

តួយ៉ាងថ្មីៗនេះ ហ្វា ហ្វា បានធ្វើឱ្យអ្នកគាំទ្រ ស្រឡាំងកាំង ភ្ញាក់ផ្អើលនឹងសម្រស់រាងកាយ ដ៏សិចស៊ី ជាពិសេសគឺសាច់សខ្ចី និងដើមទ្រូងធំមូលក្លំ របស់នាងតែម្ដង ដែលសង្ស័យថាក្រោយបែកស្នេហាជាមួយ លោក ចឺម នាងបានចំណាយលុយ យ៉ាងច្រើនដើម្បីវះកាត់ពង្រីកដើមទ្រូង ។

រូបថតសិចស៊ីជាច្រើនសន្លឹករបស់ ហ្វាហ្វា នេះផងដែរ ត្រូវបានថតក្នុងពេល ដែលនាងថតប្រូម៉ូត ឱ្យផលិតផលសម្រករាង ដែលត្រូវបានជ្រើសរើសសម្លៀក បំពាក់យ៉ាងសិចស៊ី ដើម្បីឱ្យឃើញកាន់តែច្បាស់ នូវរាងកាយស្រឡូនរាងជាអក្សរ S របស់ស្រីស្រស់រូបនេះតែម្ដង ។

គួរឱ្យដឹងដែរថា ហ្វាហ្វា គឺជាតារាសម្ដែង និងម៉ូឌែល ដ៏លេចធ្លោម្នាក់ នៅក្នុងសង្គមសិល្បៈ ហើយមួយរយៈចុងក្រោយនេះ ចាប់អារម្មណ៍ឃើញថា នាងហាក់ដូចជាកាន់ តែមានសម្រស់ស្អាត ជាពិសេសទៅលើការស្លៀកពាក់ កាន់សិចស៊ីខ្លាំងឡើងៗ ។
តារាស្រីរូបនេះ ចាប់ផ្ដើមធ្វើឱ្យមហាជនស្គាល់ច្បាស់ ក្រោយពីបានចាប់ដៃក្លាយ ជាគូស្នេហ៍របស់តារាចម្រៀង ចឺម ។ ប៉ុន្តែចំណងស្នេហ៍ មួយនេះបានតែ ៣-៤ ឆ្នាំ ក៏បានរលាយទៅវិញនៅមួយរយៈខ្លីចុងក្រោយនេះ ហើយលោក ចឺម ក៏កំពុងផ្ដើមស្នេហ៍ថ្មីយ៉ាងល្អូកល្អិន ជាមួយអ្នកមេម៉ាយសាច់ខ្ចី សេង សុឃីម ៕






ដោយ ៖ ម៉ានី
