កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី ដ៏ល្បីល្បាញនាង Lisa សមាជិកក្រុម BLACKPINK បន្តបំបែកឯតទគ្គកម្ម គ្រប់ពេលនៅលើ Spotify ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង ជាមួយនឹងការចេញបទចម្រៀងទោលរបស់នាង។
សម្រាប់ការអាប់ដេត Spotify នាពេលថ្មីៗនេះ បទ b-side របស់នាង Lisa ពីអាល់ប៊ុមទោលដំបូងរបស់នាង គឺ ‘LALISA’ ឥឡូវនេះបានលើសជាង ៤00 លានដង នៅលើវេទិកាតន្ត្រីដ៏ធំបំផុតមួយគឺ Spotify។ បទ”MONEY” ចំណាយពេលត្រឹមតែ ១៨៤ ថ្ងៃ បន្ទាប់ពីការចេញផ្សាយរបស់វា នៅថ្ងៃទី ១0 ខែកញ្ញា ឆ្នាំ ២0២១។
ជាមួយនេះ នាង Lisa បានបំបែកឯតទគ្គកម្ម ក្រុមរបស់នាងផ្ទាល់ជាមួយនឹងបទ “How You Like That” ចំណាយពេលក្នុងរយៈពេល ២៧៤ថ្ងៃ ជាបទចម្រៀងល្បីបំផុត របស់តារាស្រី K-Pop ដែលមានការផ្សាយលើសពី ៤00 លាននៅលើ Spotify ។ លើសពីនេះ បទ “MONEY” របស់ Lisa ពេលនេះបានជាប់កំណត់ត្រា ជាបទចម្រៀងដំបូង និងតែមួយគត់របស់ K-Pop ដែលអាចទទួលបានភាពជោគជ័យ៕ ដោយ៖លី ភីលីព