អាមេរិក៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តសិង្ហបុរី បានប្រាប់ឲ្យដឹងថា តារាចម្រៀង តារាសម្តែង និងជាសហគ្រិន Rihanna បាននិយាយថា នាងបានជ្រើសរើសមិនធ្វើអ្វីក៏ដោយដែលសង្គមប្រាប់ខ្ញុំឲ្យធ្វើពីមុន ហើយរួមទាំងការទិញសម្លៀកបំពាក់ពោះធំផងដែរ។

តារាចម្រៀងប៉ុប Rihanna កំពុងពពោះកូនដំបូងជាមួយមិត្តប្រុសតារារ៉េប A$AP Rocky ហើយនាងកំពុងបង្កើតស្ទីលពពោះថ្មីទាំងស្រុង ដោយខ្លួនឯងដែលនាងពណ៌នាថា ជា “បះបោរ”។ តារាចម្រៀងជនជាតិ Barbadian វ័យ ៣៤ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅក្នុងកម្មវិធីល្បីៗជាមួយឈុតសម្លៀកបំពាក់បង្អួតពោះដែលមានផ្ទៃពោះតាំងពីនាងបានផ្សព្វផ្សាយព័ត៌មានអំពីការមានផ្ទៃពោះជាសាធារណៈ។

រ៉ូប Dior ពណ៌ខ្មៅដែលនាងពាក់ទៅ Paris Fashion Week កាលពីដើមខែនេះ។ បទសម្ភាសន៍ជាមួយ Bustle នាង Rihanna បាននិយាយថា នាងបដិសេធមិនទិញសម្លៀកបំពាក់ពោះធំធម្មតាណា មួយដែលស្ត្រីត្រូវបានគេរំពឹងថានឹងពាក់ ដូចជាខោពោះធំខោខូវប៊យ ឬរ៉ូបជាដើម។ ផ្ទុយទៅវិញ នាងជ្រើសរើសមិនធ្វើ អ្វីដែលសង្គមប្រាប់ខ្ញុំឲ្យធ្វើមុន។ នាងបាននិយាយថា ខ្ញុំផ្ទាល់និយាយថា ខ្ញុំនឹងមិនទិញសម្លៀកបំពាក់ពោះធំឡើយ៕
ដោយ៖លី ភីលីព
