ភ្នំពេញ៖ នាដើមឆ្នាំថ្មីឆ្នាំ ២០២២ នេះតារាចម្រៀង និងជាតារាសម្តែង អ្នកនាង ឆ័យលី ដាឡែន បានកំពុងធ្វើឱ្យមហាជនស្រឡាំងកាំង ស្ទើរមិនហ៊ានធ្មេចភ្នែក ជាមួយការលេងស្ទីលតុបតែងថ្មី ប្លែកអារម្មណ៍ និងកាន់តែសិចស៊ី បែបជាអ្នកមេម៉ាយកូន ១ យេយេ របស់នាង ។

គេកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ តារាចម្រៀង និងតារាសម្តែង ដែលធ្លាប់ល្បីល្បាញដោយសារ ហ៊ានបញ្ចេញភាពសិចស៊ីខ្លាំង អ្នកនាង ឆ័យលី ដាឡែន ឧស្សាហ៍បង្ហោះសារបង្ហាញ ពីស្ថានភាពខ្លួននៅលីវ និងការខំតស៊ូរស់នៅ ដោយខ្លួនឯង ជាពិសេស រឿងវិលត្រឡប់ទៅរក ឆ្នាំងបាយចាស់ ជាតារាចម្រៀង ដូចជាកាលពីនៅលីវ ក្រោយពីបានលែងលះស្វាមី ដាច់ស្រឡះមក។ ជាងនេះទៅទៀត ក្រៅពីអាជីពជាអ្នកសិល្បៈ គេក៏ដឹងថា តារាស្រីដែលមានរឿអាស្រូវ ច្រើនគួរសមរូបនេះ កំពុងកាក់កបជាមួយ របរបើកហាងចំណីអាហារមួយកន្លែង នៅម្ដុំសួនបទុមវតីផងដែរ ដោយមានអតិថិជនច្រើន ចេញចូលមិនស្ងាត់ឡើយ ។

ងាកមកមើលស្ទីលតុបតែងខ្លួនរបស់ ឆ័យលី ដាឡែន វិញឃើញថា នាងតែងតែថតបង្ហាញដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់នាង ជាមួយនឹងភាពជឿជាក់បំផុត ប្រៀបបានដូចជារូបនាងកាលពីខ្ទង់ជាង ១០ឆ្នាំមុនដែរ ដែលបានជាប់ឈ្មោះ ជាតារាស្រីសិចស៊ីបំផុត ក្នុងប្រទេស ។

គួរឱ្យដឹងថា តារាសម្តែង និងចម្រៀង ដែលទស្សនិកជនក្នុង និងក្រៅប្រទេស ដាក់រហស្សនាមថា តារាសិចស៊ី គឺ អ្នកនាង ឆ័យលី ដាឡែន ចាប់តាំងពីចូលរួមសម្តែងក្នុងរឿង «មរណៈមាតា» នោះមក បច្ចុប្បន្នហាក់ មានប្រជាប្រិយភាពឡើងវិញ ក្រោយវិលមកសិល្បៈ បន្ទាប់ពីត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកពីសិល្បៈរយៈពេល៣ឆ្នាំ ដោយសារតែភាពសិចស៊ីជ្រុលពេក កាលដែលនាងទៅសម្តែងនៅអាមេរិក៕ ដោយ៖ ម៉ានី





