កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមីនា លោក Inseong ចាប់ផ្តើមសេវាយោធាជាកាតព្វកិច្ច របស់លោក បន្ទាប់ពីបញ្ចប់ការហ្វឹកហ្វឺនយោធា មូលដ្ឋានហើយ លោកនឹងចូលបម្រើក្នុងក្រុមយោធា ។
យោងតាម FNC Entertainment ថា មិនមានព្រឹត្តិការណ៍ដាច់ដោយឡែក ដើម្បីការពារការរីករាលដាលនៃ COVID-19 និងស្ថានភាពវឹកវរផ្សេងទៀតទេ ហើយលោក Inseong របស់ SF9 លាសមាជិកនៅពេលលោក ចាប់ផ្តើមកាតព្វកិច្ចយោធា ។
ទន្ទឹមនឹងនេះ Inseong បានក្លាយជាសមាជិកដំបូងគេ នៃក្រុមជាផ្លូវការដែលចាប់ផ្តើមបំពេញកាតព្វកិច្ចយោធារបស់ខ្លួនគិតត្រឹមថ្ងៃនេះ៕ ដោយ៖លី ភីលីព