កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង២នាក់ នាង Yujeong និងនាង Eunji សមាជិកក្រុម Brave Girls នឹងត្រឡប់មកបំពេញសកម្មភាពវិញ បន្ទាប់ពីបានជាសះស្បើយពីជំងឺ COVID-19។
យោងតាមក្រុមហ៊ុន Brave Entertainment នៅថ្ងៃទី ២១ ខែមីនា បានឲ្យដឹងថា នាង Yujeong និងនាង Eunji ត្រូវបានចាកចេញ ពីកន្លែងព្យាបាលមេរោគ COVID-19 កាលថ្ងៃទី ២0 ខែមីនា ។ ឥឡូវនេះ ក្មេងស្រីនឹងត្រឡប់ទៅសកម្មភាពវិញ ហើយក្រុមនឹងបន្តការផ្សព្វផ្សាយ ការត្រលប់មកវិញ របស់ពួកគេដែលបានពន្យារពេល ។
Brave Girls នឹងស្វាគមន៍អ្នកគាំទ្រ របស់ពួកគេក្នុងកម្មវិធីតាំងបង្ហាញអាល់ប៊ុមតូចទី៦ ‘Thank YOU’ នៅថ្ងៃទី ២៣ ខែមីនា។ ពួកគេនឹងផ្សព្វផ្សាយជាមួយនឹងបទចម្រៀង ដែលមានចំណងជើងថា “Thank You” បានចេញផ្សាយមុនថ្ងៃទី ១៤ ខែមីនា៕ដោយ៖លី ភីលីព