កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង Shin Ji Soo បានបង្ហើបថា នាងបន្តស្រកទម្ងន់ បន្ទាប់ពីសម្រាលកូនហើយ ឥឡូវនេះនាងមានទម្ងន់ត្រឹមតែ ៣៧ គីឡូក្រាមតែប៉ុណ្ណោះ ។
កាលថ្ងៃទី ២0 ខែមីនា នៃកម្មវិធី ‘Girls’ High School Alumnae’ របស់ Channel A តារាសម្តែង Shin Ji Soo បានបង្ហាញខ្លួនជាភ្ញៀវ ហើយវគ្គនេះនាង Shin Ji Soo បានចែករម្លែកថា ខ្ញុំតែងតែគិតថា ខ្ញុំមានថាមពល និងកម្លាំងខ្លាំង ប៉ុន្តែចាប់តាំងពីខ្ញុំសម្រាល បានកូនស្រីរបស់ខ្ញុំក្នុងខែកក្កដា ឆ្នាំ ២0១៨ មក ខ្ញុំមិនអាចរកពេលវេលា ដើម្បីហាត់ប្រាណបានឡើយ។ ទម្ងន់ ហើយខ្ញុំមិនមានអារម្មណ៍ថា មានថាមពលទេ ខ្ញុំចង់មានសុខភាពល្អឡើង វិញ ។
សមាជិកម្នាក់ក្នុងចំណោម តួសម្តែងថេរ បានសួរទម្ងន់នាងដោយប្រយ័ត្នប្រយែង ហើយ Shin Ji Soo បានធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើល ដោយនិយាយថា នាងមានទម្ងន់ត្រឹមតែ ៣៧ និង ៣៨ គីឡូក្រាមប៉ុណ្ណោះ។ទន្ទឹមនឹងនេះ Shin Ji Soo បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០០ ហើយបានរៀបការនៅឆ្នាំ ២០១៧ ៕ដោយ៖លី ភីលីព