អតីតអ្នកជំនាញ software designer ម្នាក់របស់ Apple បានអះអាងថា Steve Jobs បានថតរូបជាច្រើនសន្លឹកសម្រាប់ដាក់ជា Desktop Wallpaper នៅលើ ប្រព័ន្ធប្រតិបត្តិការ Mac OS X Leopard ដែលចេញឱ្យប្រើប្រាស់នៅ ឆ្នាំ២០០៧ នេះបើយោងទៅតាមសារព័ត៌មាន AppleInsider។


រូបថតដែល Steve Jobs បានថតកាល់ពីនៅមានជីវិត សម្រាប់ដាក់លើ Mac OS X Leopard នោះមានដូចជារូបស្មៅបៃតង សួនទឹកថ្ម រូបស្លឹកឈើ ផ្កាឡាវែនឌ័រ និងវិមានមាស។ ទោះយ៉ាងណារូបថតទាំងនោះ មិនបានដាក់ក្រេឌីតឱ្យលោក Steve Jobs នោះទេ។



បណ្ដុំរូបថតទាំងនេះត្រូវបានបង្ហោះដោយគណនី Cricket នៅលើប្លុកមួយមានឈ្មោះថា techreflect ដោយប្រភព AppleInsider ជឿជាក់យ៉ាងមុតមាំថា បុគ្គលនេះពិតជាបានធ្វើធ្លាប់ធ្វើការ និងដឹងព័ត៌មានជាច្រើនពី ក្រុមហ៊ុន Apple ពិតប្រាកដមែន៕
