កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ដូចដែលបានរាយការណ៍មកឈ្មោះរបស់ Junyoung បានលេចចេញជារូបរាង នៅលើបណ្តាញអ៊ីនធើណេតថា “Afreeca TV” BJ ឈ្មោះ Haru បានបង្ហាញ ឲ្យឃើញថា សមាជិកតារាប្រុសម្នាក់ បានស្នើសុំឲ្យនាងសងប្រាក់វិញ បន្ទាប់ពីនាងបដិសេធ មិនជួបលោកដោយផ្ទាល់ ។
វាត្រូវបានបញ្ឆិតបញ្ឆៀង ដោយ BJ ថា តារាប្រុសបាន ផ្តល់នូវទំនាក់ទំនងហិរញ្ញវត្ថុ (‘អ្នកឧបត្ថម្ភ’) ជាមួយនឹងចំណាប់អារម្មណ៍ស្នេហា ។ ទោះជាយ៉ាងណាក៏ដោយ ការសន្ទនាជាមួយ Chosun Dot Com លោក Junyoung បានអះអាងថា លោកបានទាក់ទង BJ Haru សុទ្ធសាធសម្រាប់ការផ្តល់ជូនអាជីវកម្មតន្ត្រី មិនមែនសម្រាប់ការឧបត្ថម្ភ ឬសម្រាប់ការណាត់ជួបនោះឡើយ ។
Junyoung បានអះអាងថា គាត់នឹងចាត់វិធានការ ផ្លូវច្បាប់មិន ត្រឹមតែប្រឆាំង នឹង BJ Haru ប៉ុណ្ណោះទេ ប៉ុន្តែប្រឆាំងនឹងអ្នកលេងអ៊ីនធើណេត ទាំងអស់ដែលបានលើកឡើងថា មានការឧបត្ថម្ភពីបទបរិហារកេរ្តិ៍ ៕ ដោយ៖លី ភីលីព