ភ្នំពេញ៖ តារាចម្រៀង ឆន សុវណ្ណារាជ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលបានឃើញលោកថតរូបស្និទ្ធស្នាលជាមួយនារីស្រស់ស្អាតម្នាក់ មើលទៅទំនងដូចជាគូស្នេហ៍នឹងគ្នាយ៉ាងច្នេះដែរ ។


នៅក្នុងគណនីហ្វេសប៊ុក ក៏ដូចជា Instagram ផ្ទាល់ខ្លួនរបស់យតារាចម្រៀងគ្រាប់ពេជ្ររបស់ផលិតកម្មហស្សមាសរូបនេះ បានបង្ហោះរូបថតកៀកកើយជាមួយនារីវ័យក្មេងសាច់សខ្ចីកូនកាត់ចិនមួយរូប ព្រមទាំងសរសេរសំណេរខ្លីថា «ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ» ។



ជាមួយនឹងសកម្មភាពខាងលើនេះដែរ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថា នារីម្នាក់នោះគឺជាគូស្នេហ៍របស់លោក ឆន សុវណ្ណារាជ ព្រោះនេះពុំមែនជាលើកទីមួយឡើយដែលអ្នកទាំងពីបង្ហាញពីភាពស្និទ្ធស្នាលលើបណ្ដាញសង្គម ថែមទាំងប្រើប្រាស់ពាក្យពេជន៍គួរឱ្យចាប់អារម្មណ៍ផងដែរ ។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលតារាចម្រៀង ឆន សុវណ្ណារាជ បង្ហាញមុខនារីដែលគេសង្ស័យថា ជាគូស្នេហ៍នោះតាមរយៈបណ្ដាញសង្គម ។ តួយ៉ាងកាលពីអំឡុងឆ្នាំ ២០២១ លោក បានធ្វើឱ្យទស្សនិកភ្ញាក់ខ្លាំង ក្រោយបង្ហាញសកម្មភាពផ្អែមល្ហែម និងឱបថើប នារីស្រស់សោភារូបនៅនៅក្លឹបកម្សាន្តមួយកន្លែងភ្នំពេញ ។ តែយ៉ាងណាក៏ដោយសម្រាប់សាមីខ្លួន នៅមិនទាន់បានបញ្ជាក់ទេថា តើគេទាំងពីរនាក់គឺជាគូស្នេហ៍នឹងគ្នាមែន ឬគ្រាន់តែជាមិត្តភក្ដិជិតស្និទ្ធ ៕ដោយ៖ ម៉ានី







