សិល្បៈ និង កម្សាន្ត

សក់ជ្រុះ ៖ អ្នកនាង Jada Pinkett Smith និងស្ត្រីផ្សេងទៀត និយាយអំពីការឈឺចាប់ នៃការទំពែកក្បាល

អាមេរិក ៖ នេះបើយោងតាមអ្នកនាង Jada Pinkett Smith និងតារាល្បីៗផ្សេងទៀត ដែលបានបញ្ចេញ អារម្មណ៍របស់ពួកគេ ជាសាធារណៈបានប្រាប់ ឲ្យដឹងថា ការជ្រុះសក់កំពុងក្នុងចំណោមស្ត្រីជាច្រើននាក់ ជាពិសេសតារាល្បីៗ គឺជាការឈឺចាប់ ធ្លាក់ទឹកចិត្ត និងអាម៉ាស់បំផុត សម្រាប់ពួកគេ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។

ប្រធានបទនេះ បានដាស់តឿនសាធារណជន បន្ទាប់ពីលោក Will Smith បានទះកំផ្លៀង តារាកំប្លែងលោក Chris Rock សម្រាប់ការនិយាយ លេងសើចអំពីការ ខ្វះសក់របស់អ្នកនាង Pinkett Smith ក្នុងកម្មវិធី Oscar ។ អ្ននាង Pinkett Smith បាននិយាយជាលើកដំបូង កាលឆ្នាំ ២0១៨ អំពីការធ្វើរោគវិនិច្ឆ័យ របស់នាងអំពីជំងឺសក់ជ្រុះ ឬទំពែកក្បាលជាពាក្យវេជ្ជសាស្រ្ត សំដៅទៅលើការបាត់បង់សក់ ។

តារាសម្តែង និងជាអ្នកដឹកនាំរឿងបាននិយាយក្នុងកម្មវិធី Red Table Talk លើបណ្តាញអ៊ីនធើណែត របស់នាងថា វាជាពេលវេលាមួយក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំញ័រដោយភាពភ័យខ្លាច ហើយនោះជាពេលដែលខ្ញុំដូចជា ‘ឱព្រះជាម្ចាស់អើយ តើខ្ញុំនឹងទំពែកមែនទេ?

សមាជិកសភាអាមេរិក Ayanna Pressley បានផ្សព្វផ្សាយ ជាសាធារណៈជាមួយនឹង ការធ្វើរោគវិនិច្ឆ័យ របស់នាងកាលឆ្នាំ ២0២0 បានយកនៅលើ បណ្តាញសង្គម Twitter កាលពីថ្ងៃច័ន្ទ ។ នាងបានបង្ហោះថា តោះនិយាយពីរបៀបរស់ នៅជាមួយសក់ជ្រុះ ឬទំពែកក្បាល។ គ្រាដែលងាយ រងគ្រោះ និងលំបាកខ្លាំងដែលគ្រួសារយើងឃើញ ។ ការសរសើរ ចំពោះអ្នករារាំងយើង និងគាំទ្រយើង នៅពេលយើងស្ថិត នៅចំណុចទាបបំផុត ដោយពួកគេឃើញយើង យ៉ាងពេញលេញ ៕ដោយ៖លី ភីលីព

Most Popular

To Top