ភ្នំពេញ ៖ តារាចម្រៀងថោន សាច់សខ្ចីចូលចិត្តតែងខ្លួនសិចស៊ី បញ្ចេញសាច់ដើមទ្រូងមូលក្បំ គួរឱ្យក្នក់ក្នាញ់ កញ្ញា រតនៈ ពិសី បានចេញមុខប្រកាសច្បាស់ៗ ប្រាប់ដល់Fan ទាំងឡាយថា នៅពេលនេះនាងសុំផ្អាក សកម្មភាព សិ ល្បៈ មួយរយៈធំសិនហើយនិងមិនដឹងថា ត្រូវបន្តសកម្មភាព នៅថ្ងៃណាវិញនោះទេ ខណៈដែលនាងចង់យក ពេល វេលាទាំងនេះ ដើម្បីទៅពង្រឹងមុខជំនួញវិញម្ដង។

តារាចម្រៀងមានដើមទ្រូង ទ្រលុកទ្រលន់ រតនៈ ពិសី បានថ្លែង ប្រាប់ សារព័ត៌មានក្នុងស្រុក កាលពីពេលថ្មីៗនេះថា នាងនឹងផ្អាក សកម្ម ភាព សិល្បៈមួយរយៈធំ ដើម្បីរកពេលវេលា មើលការខុសត្រូវលើហាងស្ប៉ា លក់ផលិតផលមកពីអាមេរិក ដោយខ្លួនឯង និងកំពុងតែ ត្រៀម បើកហាងថ្មីបន្ថែមមួយទៀតនាពេលខាងមុខ។ រតនៈ ពិសី និយាយប្រាប់អ្នកកាសែតថាការផ្អាក សកម្មភាពសិ ល្បៈ នេះ មិនមែនមានន័យថា នាងឈប់ទាំងស្រុងនោះទេ គឺនាងគ្រាន់តែផ្អាកមួយរយៈសិនប៉ុណ្ណោះ ។

គូរបញ្ជាក់ថា តារាចម្រៀង រត នៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសរើស ជាតារាចម្រៀង តំណាង ប្រទេស កម្ពុជា ក្នុងការសម្ដែងសិល្បៈ ទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែល បានធ្វើឡើងនៅ ក្នុងប្រទេស ចិន កាលពីពេលកន្លងទៅផងដែរ។ លើសពីនេះ នាងក៏ធ្លាប់ បានចេញទៅសម្តែង និ ង ច្រៀងរយៈពេល៣ខែ នៅ ប្រទេសអូស្ត្រាលី។ បច្ចប្បន្ននេះ រតនៈ ពិសី កំពុងត្រៀមបើកជំនួញ បន្ថែមទៀតបន្ទាប់ ពីហាងស្ប៉ានៅក្បែរ ផ្សារអូ ឡាំពិក កំពុងតំណើរការល្អ។ ពាក់ព័ន្ធសម្រាប់រឿងរ៉ាវស្នេហា ជាមួយនឹងគូ ស្នេ ហ៏ រប ស់នាង ដែលជាអាណិកជន ខ្មែរ រស់នៅអាមេរិកនោះ ហាក់បីដូចជាបាត់ដំណឹងសូន្យឈឹងតែម្ដង តាំងពីផ្ទុះ កូវីដ មកម្លេះ ៕


ដោយ៖ ម៉ានី
