អតីតកីឡាករ Manchester United លោក Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ថ្មីរបស់ក្លឹប PSV Eindhoven នៅរដូវកាលក្រោយ ដែលជាការដឹកនាំក្នុងឈុតធំដំបូង ក្នុងអាជីពរបស់លោក ។
Van Nistelrooy វ័យ៤៥ឆ្នាំ នឹងជំនួសកន្លែង របស់លោក Roger Schmidt ដែលនឹងចាកចេញពី PSV នៅបញ្ចប់រដូវកាលនេះ ពេលកុងត្រារបស់លោកបានអស់។ Nistelrooy បានបញ្ជាក់ថា នេះគឺជាក្ដីស្រមៃរបស់ខ្លួន ក្នុងការក្លាយជាគ្រូរបស់ PSV ។
Nistelrooy រកបាន៦២គ្រាប់ សម្រាប់ការលេង៦៧ប្រកួតឲ្យ PSV រវាងឆ្នាំ១៩៩៨ ដល់២០០១ មុនពេលជោគជ័យ៥ឆ្នាំ ជាមួយ United ។ លោកធ្លាប់ជួយ PSV ឈ្នះពានលីគកំពូលហុល្លង់ ២សម័យ១៩៩៩-២០០ និង២០០០-០១ ។ Nistelrooy បានចូលនិវត្តន៍ ពីបាល់ទាត់នៅឆ្នាំ២០១២ ប៉ុន្តែបានចំណាយពេល២ឆ្នាំធ្វើជាជំនួយការ ក្រុមជម្រើសជាតិហុល្លង់ និងធ្លាប់ដឹកនាំក្រុម យុវជនរបស់ PSV ៕