អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា តារាសម្តែងជើងចាស់អាមេរិក លោក Bruce Willis និងប្រពន្ធរបស់លោក បានលក់អចលនទ្រព្យ មានតម្លៃចំនួន ៦៥ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ខណៈតារាសម្តែងជាទីស្រឡាញ់ បានព្យាយាមធ្វើឲ្យជីវិតរបស់លោក មានភាពសាមញ្ញ ចំពេលសុខភាពរបស់លោក កាន់តែយ៉ាប់យ៉ឺន។
គ្រួសាររបស់លោក បានប្រកាសកាលពីថ្ងៃពុធថា លោក Willis មានអាយុ ៦៧ ឆ្នាំត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺខួរក្បាលចុះខ្សោយ ហើយគ្រួសាររបស់លោកកំពុងគូរវាំងនន លើអាជីពហូលីវូដ ដ៏ល្បីល្បាញរបស់លោក អស់រយៈពេល ៤៤ ឆ្នាំ។
គាំទ្រដោយប្រពន្ធរបស់លោក រយៈអាយុ ១៣ ឆ្នាំ តារាម៉ូដែល Victoria’s Secret នាង Emma Heming អាយុ ៤៣ ឆ្នាំ លោកWillis នឹងចំណាយពេលភាគច្រើនរបស់លោក នៅផ្ទះរបស់ពួកគេតម្លៃ ៩.៨ លានដុល្លារនៅ Brentwood Park រដ្ឋ Los Angeles ។
វាមិនច្បាស់ទេថា ពេលណាលោក Willis ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះជាលើកដំបូង រងផលប៉ះពាល់ដល់ការនិយាយ និងការយល់ដឹង។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២0១៨ មក តារាសម្តែងដែលស្រលាញ់ខ្លាំង មានតម្លៃប្រហែល ២៥0 លានដុល្លារ បាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង នូវផលប័ត្រអចលនទ្រព្យរបស់លោក៕ ដោយ៖លី ភីលីព