ភ្នំពេញ ៖ អំណោយពិសេសពិសហព័ន្ធ កីឡាគុនល្បុក្កតោ និងផលិតកម្មរាម សម្រាប់មុនចូលឆ្នាំ ។ បទចម្រៀង អ្នកចម្បាំង ដែលបានបង្ហាញ លើកដំបូងក្នុងកម្មវិធីសម្ភោធ ពហុកីឡាជាតិមរតក តេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពេលត្រូវផលិតជា MV រួចរាល់ និងយ៉ាងសំរឹត សំរាំងបំផុត ដែលនិងផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ គឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិ ឈានចូលមកដល់ ។

លោកសេង ចំណាន អគ្គនាយកផលិតកម្មរាម បានឲ្យដឹងថា ការផលិតបទចម្រៀងនេះឡើង គឺកើតចេញពីទឹកចិត្តភក្តីភាព សម្រាប់គុនល្បុក្កតោ ដែលជាស្នាដៃបង្កើតដោយបុព្វបុរសខ្មែរ ដូចនេះការផលិតក៏ត្រូវតែយកចិត្តទុកដាក់បំផុត ដើម្បីអោយសមជាស្នាដៃ របស់កូនខ្មែរ ។ បទអ្នកចម្បាំង
ផលិតឡើងក្នុងគោលបំណង លើកដំកើង ផ្សព្វផ្សាយ អួតទៅអន្តរជាតិ អំពីសក្កដានុពលអ្នកដែលខ្មែរមាន ។
បទចម្រៀងអ្នកចម្បាំង បានផ្តិតយករូបភាព និងសកម្មភាពដ៏កម្រង ពីក្បាច់គុនល្បុក្កតោ ហើយក៏ជាសារមួយ សម្រាប់យុវជនខ្មែរ ឲ្យងាកមកចាប់អារម្មណ៍ លើប្រពៃណីទំនៀមទំលាប់ វប្បធម៌ កីឡាក្បាច់គុនល្បុក្កតោ ដែលជាមោទនភាពជាតិ ។

លោកអ៊ួ តារា អគ្គលេខាធិការរង និង ជាអ្នកដឹកនាំផលិត បានដោយដឹងថា ដោយមានការគាំទ្រ យ៉ាងពេញទំហឹងពីគណៈកម្មការជាតិ រៀបចំព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និងបានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សារ៉ា បានធ្វើឲ្យការផលិតនេះទទួលបានលទ្ធផលល្អ ។
ស្របពេលដែលយើងត្រូវបង្ហាញពីសក្កដានុពលកីឡា ប្រពៃណីរបស់យើង និងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី អាគ្នេយ៍ឆ្នាំ២០២៣ផងនោះ យើងសង្ឈឹមថា បទចម្រៀងនេះ និងនាំមកនូវមោទនភាពជាតិ និងពង្រឹងស្មារតីដល់កីឡាករ កីឡាការនីឲ្យកាន់តែរឹងប្រៀបបាននឹងអ្នកចម្បាំងសម័យអង្គរ។
បទចម្រៀង អ្នកចម្បាំង ដែលបានបង្ហាញលើកដំបូង ក្នុងកម្មវិធីសម្ភោធពហុកីឡាជាតិមរតក តេជោក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឥឡូវនេះផលិតជា MV នឹងបង្ហាញជាផ្លូវការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នេះ។

-បទចម្រៀងដែលដាស់ស្មារតី ដល់កូនខ្មែរគ្រប់រូបឲ្យមកចាប់អារម្មណ៍ លើការអភិរក្សក្បាច់គុនល្បុក្កតោ និងមោទនភាពជាតិ ត្រូវបានផលិតជា MV ហើយនិងត្រូវចេញជាផ្លូវការ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នេះ ដើម្បីអំណោយ ដ៏ពិសេសដល់ប្រជាជនខ្មែរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ ។
លោក សេង ចំណាន អគ្គនាយកផលិតកម្មរាម បានឲ្យដឹងថា ការផលិតបទចម្រៀង នេះឡើង គឺកើតចេញពីទឹកចិត្តភក្តីភាព សម្រាប់គុនល្បុក្កតោ ដែលជាស្នាដៃបង្កើត ដោយបុព្វបុរសខ្មែរ ដូចនេះការផលិតក៏ត្រូវតែយកចិត្តទុកដាក់បំផុត ដើម្បីអោយសមជាស្នាដៃរបស់កូនខ្មែរ។ បទអ្នកចម្បាំង
ផលិតឡើងក្នុងគោលបំណង លើកដំកើង ផ្សព្វផ្សាយ អួតទៅអន្តរជាតិ អំពីសក្កដានុពលអ្នកដែលខ្មែរមាន។
បទចម្រៀងអ្នកចម្បាំង បានផ្តិតយករូបភាព និងសកម្មភាពដ៏កម្រងពីក្បាច់គុន ល្បុក្កតោ ហើយក៏ជាសារមួយសម្រាប់យុវជនខ្មែរ ឲ្យងាកមកចាប់អារម្មណ៍លើប្រពៃណី ទំនៀមទំលាប់ វប្បធម៌ កីឡាក្បាច់គុនល្បុក្កតោ ដែលជាមោទនភាពជាតិ។