សិល្បៈ និង កម្សាន្ត

អ្នកនាង Britney Spears​ ៖ នាងមានផ្ទៃពោះប៉ុន្មានខែ បន្ទាប់ពីឈ្នះការប្រយុទ្ធ ប្រឆាំងនឹងអ្នកអភិរក្ស

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារាចម្រៀងប៉ុប អាមេរិកអ្នកនាង Britney Spears បានបង្ហើបថា នាងមានផ្ទៃពោះកូនទី ៣ រាប់ខែបន្ទាប់ពីឈ្នះការតស៊ូផ្លូវច្បាប់ ពីអ្នកអភិរក្សរបស់នាង ។

តារាចម្រៀងប៉ុប អាមេរិកបានចែករម្លែកព័ត៌មាននេះ នៃការបង្ហោះលើបណ្តាញ ផ្សាព្វផ្សាយយក្សអាមេរិក Instagram ដោយនិយាយថា នាងបានទទួលការធ្វើតេស្តិ៍ បន្ទាប់ពីដៃគូ Sam Asghari ចំអកនាងអំពីការមានផ្ទៃពោះ ។ នាងបានសរសេរថា ដូច្នេះខ្ញុំបានធ្វើតេស្តិ៍ផ្ទៃពោះ ហើយ uhhhhh… ខ្ញុំមានកូន ។ ៤ថ្ងៃក្រោយមកខ្ញុំមានផ្ទៃពោះបន្តិច។

កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមអ្នកអភិរក្សដ៏ ចម្រូងចម្រាស ដែលគ្រប់គ្រងកិច្ចការផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ របស់នាងអស់រយៈពេល ១៣ ឆ្នាំ ទីបំផុតបានបញ្ចប់ បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការ ។ ក្នុងអំឡុងពេលដំណើរការ នីតិវិធី ទាំងនោះ តារាចម្រៀងវ័យ ៤0 ឆ្នាំរូបនេះបានរៀបរាប់ពីរបៀបការ រៀបចំផ្លូវច្បាប់ដ៏ស្មុគស្មាញ ដែលគ្រប់គ្រងដោយឪពុក របស់នាង Jamie Spears មិនត្រឹមតែប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់នាងប៉ុណ្ណោះទេ ថែមទាំងជម្រើសរបស់នាង ក្នុងការមានកូនម្នាក់ទៀត ។

នាងបានប្រាប់តុលាការថា នាងចង់រៀបការ និងមានកូនជាមួយ Asghari ប៉ុន្តែបានអះអាងថា នាងមិនត្រូវបានអនុញ្ញាត ហើយត្រូវបានគេបង្កើត ឲ្យប្រើវិធីពន្យារកំណើត ៕

Most Popular

To Top