មួយរយៈខ្លី ចុងក្រោយនេះ គេសង្កេតឃើញ សិល្បករការិនីជាច្រើន បានបើកចំហពីចំណងស្នេហ៍ របស់ពួកគេ ដោយមិនមានការលាក់លៀម ដូចប៉ុន្មានឆ្នាំមុនឡើយ ហើយថ្មីៗនេះតារាសម្តែងស្រី និងជាអតីត Miss Grand Cambodia 2017 ខ្លឹម ស្រីគា បានបង្ហាញរូបភាពមួយ សន្លឹកជាមួយបុរសម្នាក់ តែយ៉ាងណានាងមិនទាន់ហ៊ាន បង្ហាញមុខមាត់ពិតប្រាកដ នៅឡើយទេ ។

ជាការពិតណាស់កាលពីពេលថ្មីៗនេះ ស្រីស្រស់សោភា ខ្លឹម ស្រីគា បានបង្ហាញរូបថតមួយ ជាមួយបុរសម្នាក់ នៅលើគណនីហ្វេសប៊ុករបស់នាង តែនាងបែជាបានបិទមុខ បុរសនោះដោយគ្រាន់តែនិយាយថា«Coming soon សុំលាក់មុខសិន មិនយូរទេបងប្អូន នឹងដឹងថាជាអ្នកណា??? សាកទាយលេង ៗៗបាន» ។

ជាមួយគ្នានោះដែរ ក៏មានការចូលរួមត្រេកអរ ពីសំណាក់មិត្តភក្តិ នៅក្នុងបណ្តាញសង្គមហើយម្នាក់ៗ ក៏ចង់ឃើញបុរសម្នាក់នេះគ្រប់គ្នា ។ ជាមួយនឹងការអរគុណ ចំពោះការស្រឡាញ់ពី សំណាក់អ្នកគាំទ្រ ខ្លឹម ស្រីគា បាននិយាយថា បនិ្តចទៀត នឹងមានការ Surpriseហើយ ។
ចុងក្រោយនេះ ខ្លឺម ស្រីគា កាន់តែមានសម្រស់ ស្អាតផូរផង់ក្រោយពីនាងសម្រកគីឡូបានសម្រេច ជាពិសេសនាងក៏មាន សកម្មភាពសិល្បៈច្រើន ជាងមុនផងដែរ ហើយជារឿយៗអតីត Miss Grand Cambodia 2017 រូបនេះ តែងបង្កើតវីដេអូសំណើចខ្លីៗ ដល់អ្នកគាំទ្រ នៅក្នុងបណ្តាញសង្គមផងដែរ ៕


ដោយ៖ ម៉ានី
