សិល្បៈ និង កម្សាន្ត

អេដា និងគូស្នេហ៍ ជិតចូលរោងការ?

អស់រយៈយូរឆ្នាំដែរមកហើយ ដែលអ្នកគាំទ្របានឃើញចំណងស្នេហ៍របស់តារាចម្រៀង អេដា ជាមួយបុរសខ្មែរ-អាមេរិកកាំងម្នាក់ នៅតែរឹងមាំ និងផ្អែមល្ហែមដូចស្រមោច និងស្ក ។ ប៉ុន្តែអ្វីដែលទស្សនិកជនរង់ចាំនោះគឺដំណឹងរៀបការរបស់ពួកគេទាំងពីរ ខណៈកន្លងមកនៅមិនទាន់ដឹងដំរួយនៅឡើយ ។

ជាមួយគ្នានេះដែរ អ្វីដែលអ្នកគាំទ្រចង់ដឹងនោះ គឺថាថ្មីៗនេះ ស្រាប់តែម្ចាស់បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» និងគូស្នេហ៍ បានដឹកដៃគ្នាត្រសងថតរូប Pre-wedding នៅសណ្ឋាគារលំដាប់ផ្កាយ៥មួយកន្ហែងក្នុងរាជធានីភ្នំពេញ ។

គូស្នេហ៍របស់ស្រីស្អាត អេដា ត្រូវបានគេស្គាល់ឈ្មោះថា តាន់ អេលែន ជាអ្នកជំនួញ ខ្មែរ-អាមេរិចកាំង មួយរូប ដែលមានមុខមាត់ធំនៅក្នុងប្រទេសកម្ពុជា ។ ហើយជាញឹកញាប់គេឃើញបុរសម្នាក់នេះ និង អេដា បណ្ដើរគ្នាត្រសងចូលរួមកម្មពិធី ក៏ដូចជាថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នាទាំងនៅក្នុង និងក្រៅប្រទេសទៀតផង ។

គួរឱ្យដឹងថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អេដា និង គូស្នេហ៍ គិតមកដល់ពេលនេះបានទាក់ទងគ្នាដោយបើកចំហរយៈពេលជិត ៥ ឆ្នាំហើយ ពោលគឺពួកគេបានប្រកាសជាប់ជំពាក់បេះដូងនឹងគ្នាតាំងពីកំឡុងឆ្នាំ ២០១៧ មកម្ល៉េះ ៕ ដោយ៖ ម៉ានី

Most Popular

To Top