ភ្នំពេញ ៖ កញ្ញាហ៊ុន ហ្គេចឡាង ក្រោយពីបានក្លាយជាម្ចាស់ មកុដកញ្ញាឯក Miss World Peace Cambodia 2022 ឃើញថា សម្រស់របស់នាងកាន់ តែស្រស់ស្អាត ព្រមទាំងការតុបតែងខ្លួន ក៏កាន់តែសិចស៊ី ជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសគឺអ្នកគាំទ្របុរសៗតែម្ដង ។

ជាការពិតណាស់ ស្រីស្រស់សាច់សខ្ចី វ័យ ២១ឆ្នាំ ខាងលើ តែងតែបង្ហាញរូបថតស្រស់ស្អាត និងសិចស៊ីជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ក៏ដូចជា Instagram របស់នាងដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ហើយសកម្មភាពនេះផងដែរ ក៏ត្រូវបានគេកត់សម្គាល់ថា ហ៊ុន ហ្គេចឡាង អាចនឹងកំពុងទាក់ទាញ់ប្រជាប្រិយភាពពីមហាជន ក្រោយពេលនាងចេញទៅប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss World Peace 2022 ក្នុង នាមជាម្ចាស់ មកុដ កញ្ញាឯក Miss World Peace Cambodia 2022។

កញ្ញាហ៊ុន ហ្គេចឡាង ក្រៅតែមានសម្រស់ស្រស់ស្អាតផូផង់ សាច់សខ្ចីដូចសំឡីហើយនោះ នាងក៏ មាន សមត្ថ ភាព ប្រើប្រាស់ ភាសា បាន ៣ ភាសាទៀតផង គឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ហើយក៏ជាអតីត បេក្ខនារី ធ្លាប់បានចូលរួម ការប្រកួត កញ្ញាឯក ចក្កវាឡ កម្ពុជា ឆ្នាំ ២០២១ កន្លងមក ១រូប ផង ដែរ។

គួរឱ្យដឹងផងដែរថា កញ្ញា ហ៊ុន ហ្គេចឡាង មានកម្ពស់ ១,៦៨ ម៉ែត្រ មុននឹង ក្លាយជា រាជិនី សម្រស់តំណាងឱ្យកម្ពុជា ក្នុង ការប្រកួត អន្តរជាតិ Miss World Peace 2022 នៅ ប្រទេស ស្រីលង្កា នាងប៉ុន្មានខែខាងមុខនេះ នាងគឺជាម្ចាស់ ជយលាភី កម្មវិធីប្រកួត សម្រស់ អនឡាញ ( CIM STARS PHOTO CONTEST) រដូវកាល ទី ២ ៕












ដោយ៖ ម៉ានី
