Bird ដែលគ្រប់គ្នាសុទ្ធតែបានស្គាល់ថា ជាគូស្នេហ៍ផ្អែមល្ហែមតារាស្រី Tangmo លោកបានធ្វើរឿងដ៏ អស្ចារ្យមួយបញ្ជាក់ពីក្ដីស្រលាញ់ចំពោះ Tangmo បើទោះបីនាងលែងមានជីវិត លើលោកនេះហើយក្ដី។


ស្ថិតក្នុងការចងចាំ សម្រាប់ការលាចាកលោករបស់ Tangmo Nida ជាង២ខែមកនេះ មិត្តប្រុសវ័យ Bird បន្តធ្វើរឿងល្អៗ និងបន្តបង្ហោះអនុស្សាវរីយ៍ លើបណ្ដាញសង្គមជាច្រើន ធ្លាប់សាងជាមួយ Tangmo ដោយក្តីនឹករលឹក។
ជាក់ស្ដែងថ្មីៗនេះ Bird បានឲ្យតារាសម្ដែង Kratip Chawanakorn ចាក់សាក់លើស្មារបស់លោក ដែលជាស្នាមសាក់ សរសេរលេខ ១៣។ ១៣ នេះបានបង្កប់នូវអត្ថន័យល្អ ព្រោះជាលេខថ្ងៃកំណើតរបស់ Tangmo Nida។

សកម្មភាពទាំងនេះពិតជាធ្វើឱ្យមហាជន ស្ញើចសរសើរយ៉ាងខ្លាំង ចំពោះក្ដីស្រលាញ់ដ៏ធំធេង របស់បុរសម្នាក់នេះ ទៅលើមិត្តស្រីជាទីស្រលាញ់ បើទោះជាត្រូវឃ្លាតគ្នា គ្មានថ្ងៃត្រឡប់ក៏ដោយ។ យ៉ាងណាគ្រប់គ្នា នៅតែមានការព្រួយបារម្ភចំពោះ Bird ទាក់ទងជាមួយ ស្ថានភាពផ្លូវចិត្តរបស់លោក៕ Source: Sabay
