ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា ប៉ូ គីមថេងសុទ្ធធីតា ម្ចាស់មកុដ Miss Grand Cambodia 2021 កាន់តែកើនសម្រស់ទ្វេរដង ជាពិសេសរាងដ៏ស្រឡូន និងសិចស៊ីរបស់នាង កាន់តែដក់ជាប់ ក្នុងក្រសែភ្នែក មហាជន ដោយទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង រាល់ពេលនាង បង្ហាញខ្លួនក្នុងឈុយ សិចស៊ី នៅលើបណ្ដាញ សង្គមម្ដងៗ ។

ជាការពិតណាស់ កញ្ញា ប៉ូ គីមថេងសុទ្ធធីតា ត្រូវបានទស្សនិកជនទទួលស្គាល់ថា នាងកាន់តែស្រស់ ស្អាតប្រសិនបើស្លៀក ពាក់បែបសិចស៊ី ពោលគឺរាងកាយ របស់នាងអំណោយ ផលពីធម្មជាតិ ជាងនេះទៅទៀត គឺដើមទ្រូងដ៏មូលក្លំ របស់នាងតែម្ដង ដែលរាល់ពេល នាងចូលរួមកម្មវិធីម្ដងៗ តែងតែធ្វើឱ្យបុរសៗ លួចចោលកន្ទុយភ្នែកគ្រប់ៗគ្នា ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ស្រីស្រស់វ័យ ២៤ឆ្នាំ ខាងលើ បានធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ ទៅលើរូបថតជាច្រើនសន្លឹក ដែលនាងស្លៀកឈុតប៊ីគីនី នៅក្នុងអាងហែលទឹក ។ ការស្លៀកពាក់ បែបនេះ បានជះនូវសម្រស់ ជាពិសេសកាន់តែបង្ហាញ រាងកាយ និងដើមទ្រូង ដ៏ស្រស់ស្អាត ដែលជាហេតុធ្វើឱ្យ មានពាក្យពោល សរសើរមិនដាច់ ពីមាត់ឡើយ ។

យ៉ាងណាមិញនេះ ពុំមែនជាលើកទីមួយសម្រាប់កញ្ញា ប៉ូ គីមថេងសុទ្ធធីតា ដែលបង្ហាញខ្លួនជាមួយឈុតប៊ីគីនីយ៉ាង សិចស៊ីបែបនេះ ។ កាលពីអំឡុងប្រកួត Miss Grand Information 2021 នៅទីក្រុងបាងកក ប្រទេសថៃ ក៏នាងត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំងបំផុត ពេលដែលស្លៀក ឈុតប៊ីគីនីដែរ ពោលពឺ ប៉ូ គីមថេងសុទ្ធធីតា ជានារីដែលមានរាងស្អាត ជាក្ដីស្រម៉ៃរបស់មនុសុ្សស្រីគ្រប់រូប ។

សូមបញ្ជាក់ថា កញ្ញា ប៉ូ គីមថេងសុទ្ធធីតា ជា ម្ចាស់មកុដ Miss Grand Cambodia 2021 និងជាអតីតបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតសម្រស់លើឆាកកម្មវិធី Miss Grand Information 2021 នៅប្រទេសថៃផងដែរ ៕




ដោយ៖ ម៉ានី
