សិល្បៈ និង កម្សាន្ត

នាង Taylor Swift ទទួលបានសត្វមម្រើព្រះ ដែលទើបរកឃើញថ្មីមួយប្រភេទ ដាក់ឈ្មោះតាមនាង

រដ្ឋ Tennessee ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា នាងមានពានរង្វាន់ជាច្រើនរួចទៅ ហើយសម្រាប់អាជីពចម្រៀងដ៏ល្បីល្បាញរបស់នាង ប៉ុន្តែឥឡូវនេះនាង Taylor Swift មានសត្វប្រភេទមួយទៀតដើម្បីបន្ថែមលើមួករបស់នាង គឺជាប្រភេទសត្វមម្រើព្រះដាក់ឈ្មោះតាមនាង។

ប្រភេទសត្វដែលទើបនឹងរកឃើញនេះត្រូវបានគេហៅថា Nannaria swiftae ឬ Swift Twisted-Claw Millipede ហើយវាជាប្រភេទសត្វថ្មីមួយក្នុងចំណោម ១៦ ប្រភេទត្រូវបានគេដាក់ឈ្មោះដោយអ្នកវិទ្យាសាស្ត្រ Virginia Tech Derek Hennen, Jackson Means និង Paul Marek សម្រាប់ទស្សនាវដ្តី ZooKeys ។

Hennen គឺជា Swiftie ដ៏ធំ ហើយបានជ្រើសរើសឈ្មោះដើម្បីគោរពដល់សិល្បករដែលលោកចូលចិត្ត។អ្នកសិក្សាស្រាវជ្រាវសត្វល្អិតបានសរសេរលើការបង្ហោះ Twitter ថា លោកបានជ្រើសរើសប្រភេទសត្វមម្រើព្រះពិសេសនោះ ព្រោះវាត្រូវបានរកឃើញតែក្នុងរដ្ឋ Tennessee ជាកន្លែងដែលតារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពតន្ត្រីរបស់នាង។

Hennen បាននិយាយ ដូចដែលបានរាយការណ៍ដោយ CNN ថា សម្រាប់អ្នកវិទ្យាសាស្រ្តការដាក់ឈ្មោះប្រភេទសត្វតាមនរណាម្នាក់គឺមានបំណងដើម្បីជាកិត្តិយសខ្ញុំសង្ឃឹមថានាងមានទស្សនៈវិជ្ជមាន។ លោកបានបន្ថែមថា តន្ត្រីរបស់ Swift បានធ្វើឲ្យលោកឆ្លងកាត់គ្រាលំបាកមួយចំនួនក្នុងជីវិតរបស់លោក វាជាការអរគុណដ៏ល្អមួយដែលខ្ញុំអាចផ្តល់ឲ្យសម្រាប់ភាពរីករាយដែលតន្ត្រីរបស់នាងបាននាំមកឲ្យខ្ញុំ។

លោកក៏សង្ឃឹមថា Swift នឹងប្រើវាជាឱកាសមួយដើម្បីស្វែងយល់បន្ថែមអំពីប្រភេទសត្វមម្រើព្រះប្រសិនបើនាងឮអំពីការដាក់ឈ្មោះនេះ។ Hennen បានពណ៌នាសត្វមម្រើព្រះថា ស្អាតដោយមានពណ៌ត្នោតដើមទ្រូង និងចំណុចពណ៌ទឹកក្រូចក្រហមនៅសងខាង៕ដោយ៖លី ភីលីព

Most Popular

To Top