នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ KOFICE (Korea Foundation for International Cultural Exchange) បានសហការជាមួយនឹងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានធ្វើការស្រង់មតិចេញពីមនុស្សជាច្រើនតាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។
ការអង្កេត (Servey) នេះ បានបង្ហាញច្បាស់ៗពីឥទ្ធិពលរបស់ K-Pop ដែលសម្រុកវាយលុកលើពិភពលោករយៈពេលមួយឆ្នាំចុងក្រោយ។
១. BTS

BTS គឺជាក្រុមចម្រៀងដែលយកឈ្នះគេឯង ដោយជាប់លេខ ១ ពេលទទួលចំនូនបោះឆ្នោតសរុប៖
- ២៦,៧ភាគរយ ក្នុងចំណោមតារាចម្រៀងក្នុងប្រទេសកូរ៉េ
- ៤៤ភាគរយ នៅអាហ្សង់ទីន
- ៣៦,៣ភាគរយ នៅឥណ្ឌូនេស៊ី -៣៥,៦ភាគរយ នៅប្រេស្ស៊ីល -៣២,៤ភាគរយ នៅទួរគី -៣១,៧ភាគរយ នៅបារាំង
២. BLACKPINK

ចំនួនអ្នកបោះឆ្នោតសម្រាប់ BLACKPINK គឺកើនឡើងខ្លាំង ពិសេសនៅប្រទេសថៃ ដោយលទ្ធផលស្មើនឹង ៣០,៥ភាគរយ និង ២៩,៥ភាគរយ នៅប្រទេសម៉ាឡេស៊ី។
៣. IU

នាងទទួលបានក្ដីស្រឡាញ់ដ៏ច្រើនខ្លាំងបំផុត តែបើគិតប្រទេសចិន ដោយ IU មានអ្នកបោះឆ្នោតឲ្យ ៧,៤ភាគរយ។
៤. LISA (BLACKPINK)

Lisa មានអ្នកបោះឆ្នោតឲ្យច្រើនសរុបចំនួន ២,៤ភាគរយ
៥. PSY

ម្ចាស់បទ «Gangnam Style» ជាប់លេខ ៥ ទោះបីជាមិនមានបទថ្មី ប៉ុន្តែចំហាយភាពល្បីល្បាញរបស់លោកនៅតែមានឥទ្ធិពលខ្លាំងដដែល៕
ប្រភព៖http://Sabay
