ភ្នំពេញ៖ អ្នកនាងឡាយ លក្ខិណា បានសម្ងំនៅកាណាដារយៈពេល២ឆ្នាំកន្លះទៅហើយ ក្រោយ អាក ខានវិល វិញ តាមការសន្យាកាលពីខែវិច្ឆិការឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ។យ៉ាងណា រយៈ ពេល៣០ខែ ដែលអ្នក មេម៉ាយ លក្ខិណា បាត់មុខពីក្នុងស្រុកនេះនាងហាក់កាន់តែមាន ព្រ លឹងនិងសាច់ឈាមទ្រលុក ទ្រលន់ជាងមុន ហើយ នៅ ថ្ងៃចូលឆ្នាំខ្មែរកន្លងមកនេះអ្នកនាងថែម ទាំងបានចេញច្រៀងសម្ដែងនៅតាមវត្ត ខ្មែរមួយចំនួន នៅកា ណាដាទៀត ផង។
ជាការពិតណាស់ អ្នកនាងលក្ខិណា ដែល បាត់មុខពីអាជីពសិល្បៈរយៈពេល១២ឆ្នាំហើយ ទើបតែ វិលរកអាជីពចាស់វិញកាល ពី ខែឆ្នាំ២០១៦ តាមរយៈ ការ ចេញ ច្រៀងរាំ តាមឆាកតន្ត្រីនានាក្នុងស្រុក ។ ហើយកាលពីដើមខែសីហា ឆ្នាំ ២០១៩ នាងបានចេញចេញទៅច្រៀងនៅកាណាជា លើក ទី២ ខណៈពេលនេះនៅមិនមានដំរួយថាថ្ងៃណានាងនឹងត្រឡប់មកប្រទេសកំណើតវិញឡើយ ។
យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់តារាស្រីចាស់វស្សារូបនេះវិញ ឃើញថា ត្បិតតែពេលនេះនាងមានសាច់បន្តិចក៏ពិតមែន ប៉ុន្តែសម្រស់របស់នាងកាន់ស្រស់ស្អាត ជាពិសេសគឺការតុបតែងខ្លួនសិចស៊ី ធ្វើឱ្យទស្សនិកជន អ្នកគាំទ្រពិបាកនឹងទប់មាត់សរសើរខ្លាំងណាស់ ។
គូរបញ្ជាក់ថាមុនចេញទៅកាណាដាអ្នកនាងឡាយ លក្ខិណា បានបន្សល់ស្នាដៃភាព យន្ដរឿង”ផ្កាថ្ម”របស់ហង្ស មាស និងរឿង”រវាងយើង”របស់បាយ័នក្នុងនាមនាងជាតួម្ដាយ ហើ យ មានដំណឹងថាលោក ឧកញ៉ាតាតា មួយចំ នួនបានរងចាំ នាងវិលវិញដើម្បីសុំមើលថែបេះ ដូង អ្នកមេម៉ាយសាច់សខ្ចីនេះទៀតផង។តែពេលនេះអ្នកនាង លក្ខិ ណា ដែលរបូតងារជំទាវ ព្រោះ ប៉ៈស្នេហ៍លោកឧកញ៉ាម្នាក់ក៍ប្រេះឆាទៅវិញនោះ បែជាជ្រើសស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើរជាង ជួញជិត”ទៅវិញ៕
ដោយ៖ ម៉ានី









