ល្បឿនអុីនធើណិត បើកាលណាយឺតនឹងធ្វើឲ្យគ្រប់គ្នាធុញទ្រាន់ជាក់ជាមិនខាននោះទេ ហើយបើសិននៅពេលដែលអ្នកមានការអ្វីបញ្ហាបន្ទាន់ត្រូវការអ៊ីនធឺណិត បើវាយឺតពេកក៏កើតអារម្មណ៍មួម៉ៅមួយរំពេច។ និយាយពីអុីនធើណិត ជាមធ្យមល្បឿនអ៊ីនធឺណិតចាប់ពី 4mbps (មេកាប៊ីតក្នុងមួយវិនាទី) ឬខ្ពស់ជាងនេះ បន្តិចអាចឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទស្សនាវីដេអូ YouTube ឬបំពេញការងារស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណិតបានដោយរលូន។ យ៉ាងណាមិញ បើងាកមកដឹងពីប្រទេសមួយចំនួនក្នុងពិភពលោក ខ្លះមានល្បឿនអុីនធើណិតយឺតជាងនេះទ្វេដង ក្នុងនោះខ្លះយឺតយកតែមែនទែនចង់បើកអ្វីក៏មិនចេញ។ ដោយឡែកខ្លះទៀតជាប់ជាប្រទេសដែលមានល្បឿនអ៊ឺនធើណិតលឿនណាស់។
ដូច្នេះនៅក្នុងអត្ថបទក្រុមការងារ Sabay នឹងលើកយកបង្ហាញពី ទិន្នន័យក្រុមប្រទេសដែលមានអុីនធើណិតលឿនបំផុតលើលោកនិងយឺតបំផុតលើលោក គិតត្រឹមឆ្នាំ ២០២២ ។ យោងតាមប្រភពពីសន្ទស្សន៍តេស្តល្បឿនសកល (Speedtest Global Index) របស់ Ookla ដែលជាប្រភពគួរឲ្យទុកចិត្តទាញយកទិន្នន័យបានត្រឹមត្រូវនៃការធ្វើតេស្តល្បឿនមធ្យមនៃអុីនធើណិត ដូចមានបង្ហាញ៖
ខាងក្រោមនេះគឺជាប្រទេសដែលមានល្បឿនអុីនធើណិតចល័តលើទូរសព្ទ(ស៊ីម)លឿនជាងគេ៖
១) ប្រទេសអារ៉ាប់រួម មានល្បឿន ១៣៥,៣៥ មេកាប៊ីតក្នុងមួយវិនាទី

២) ប្រទេសន័រវែស មានល្បឿន ១៣៤,៧៣ មេកាប៊ីតក្នុងមួយវិនាទី

៣) ប្រទេសកាតា មានល្បឿន ១២០,៦៩ មេកាប៊ីតក្នុងមួយវិនាទី

៤) ប្រទេសកូរ៉េខាងត្បូង មានល្បឿន ១១៧,៩៥ មេកាប៊ីតក្នុងមួយវិនាទី

៥) ប្រទេសហូឡង់ មានល្បឿន ១០៨,៣៣ មេកាបៃក្នុងមួយវិនាទី


ខាងក្រោមនេះគឺជាប្រទេសដែលមានល្បឿនអុីនធើណិតប្រើខ្សែលឿនជាងគេ៖
១) ប្រទេសសឹង្ហបុរី មានល្បឿន ១៩៧,៩៧ មេកាប៊ីតក្នុងមួយវិនាទី

២) ប្រទេសឈីលី មានល្បឿន ១៩៧,២៨ មេកាប៊ីតក្នុងមួយវិនាទី

៣) ប្រទេសថៃ មានល្បឿន ១៨៧,៨០ មេកាប៊ីតក្នុងមួយវិនាទី

៤) ប្រទេសដាណឺម៉ាក មានល្បឿន ១៧០,៣៨ មេកាប៊ីតក្នុងមួយវិនាទី

៥) កោះហុងកុង មានល្បឿន ១៦៣,៩៣ មេកាប៊ីតក្នុងមួយវិនាទី


ខាងក្រោមនេះគឺជាប្រទេសដែលមានល្បឿនអុីនធើណិតយឺតជាងគេលើលោក៖
១) ប្រទេសតួកម៉ែនីសស្ថាន មានល្បឿន ០,៥០ មេកាប៊ីតក្នុងមួយវិនាទី

២) ប្រទេសយេម៉ែន មានល្បឿន ០,៦៨ មេកាប៊ីតក្នុងមួយវិនាទី

៣) ប្រទេសអេត្បូពី មានល្បឿន ១,២៤ មេកាប៊ីតក្នុងមួយវិនាទី

៤) ប្រទេស Guinea-Bissau មានល្បឿន ១,២៥ មេកាប៊ីតក្នុងមួយវិនាទី

៥) ប្រទេសគីនែ-Guinea មានល្បឿន ១,៣ មេកាប៊ីតក្នុងមួយវិនាទី

ប្រភព៖Sabay
