ភ្នំពេញ៖ កញ្ញា ហ៊ុន ហ្គេចឡាង ក្រោយពីបានក្លាយជាម្ចាស់មកុដ កញ្ញាឯក Miss World Peace Cambodia 2022 ឃើញថា សម្រស់របស់នាងកាន់តែស្រស់ស្អាត ព្រមទាំងការតុបតែងខ្លួនក៏កាន់តែសិចស៊ី ជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសគឺអ្នកគាំទ្របុរសៗតែម្ដង ។ ដូច្នេះហើយ កាលពីពេលថ្មីៗនេះ ស្រីស្អាតខាងលើ ក៏បានសម្រេចចិត្តចូលរួមប្រកួតបរវកញ្ញាម្ដងទៀត គឺកម្មវិធីប្រកួតបរវកញ្ញាលំដាប់ពិភពលោក «បវរកញ្ញាចក្រវាលកម្ពុជា២០២២» ឬ Miss Univers Cambodia 2022 ។
ជាការពិតណាស់ ស្រី ស្រស់ សាច់ សខ្ចី វ័យ ២១ ឆ្នាំ ខាងលើ តែងតែបង្ហាញរូបថតស្រស់ស្អាត និងសិចស៊ីជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ក៏ដូចជា Instagram របស់នាងដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ ហើយសកម្មភាពនេះផងដែរ ក៏ត្រូវបានគេកត់សម្គាល់ថា ហ៊ុន ហ្គេចឡាង អាចនឹងកំពុងទាក់ទាញ់ប្រជាប្រិយភាព ពីមហាជនក្រោយពេលនាងចេញទៅប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss World Peace 2022 ក្នុង នាមជាម្ចាស់ មកុដ កញ្ញាឯក Miss World Peace Cambodia 2022។
យ៉ាងណាមិញ សម្រាប់សកម្មភាពបង្ហាញសម្រស់ ក៏ដូចជារូបថតសិចស៊ីជាញឹកញាប់ លើបណ្ដាញសង្គមដែលគួរឱ្យនេះ ការពិតត្រូវបានលាតត្រដាងហើយ ដោយ កញ្ញា ហ៊ុន ហ្គេចឡាង កំពុង និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាបេក្ខភាព «បវរកញ្ញាចក្រវាលកម្ពុជា២០២២» ។ នេះបើយោងតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុក «Missuniversecambodia» ។
គួរឱ្យដឹងផងដែរថា កញ្ញា ហ៊ុន ហ្គេចឡាង ក្រៅតែមានសម្រស់ស្រស់ស្អាតផូផង់ សាច់សខ្ចីដូចសំឡីហើយនោះ នាងក៏ មាន សមត្ថ ភាពប្រើប្រាស់ភាសាបាន ៣ ភាសាទៀតផងគឺ ភាសាខ្មែរ អង់គ្លេស និង ភាសាចិន ។ ជាងនេះទៅទៀត នាង ក៏ជាអតីតបេក្ខនារី ធ្លាប់បានចូលរួមការប្រកួតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២១ កន្លងមកមួយ រូបផង ដែរ តែកាលនោះនាងបានត្រឹមវគ្គជម្រុះ ២០នាក់ចុងក្រោយប៉ុណ្ណោះ ៕
ដោយ៖ ម៉ានី







