អាមេរិក៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា បុរសអាយុ ២៣ ឆ្នាំត្រូវបានចោទប្រកាន់ ពីបទវាយប្រហារតារាកំប្លែង Dave Chappelle ក្នុងអំឡុងពេលសម្តែងមួយ ត្រូវបានចោទប្រកាន់ជាមួយ នឹងបទឧក្រិដ្ឋមជ្ឈិមចំនួន៤ បន្ទាប់ពីមេធាវីស្រុក របស់ទីក្រុងបានបដិសេធ មិនធ្វើការចោទប្រកាន់ ធ្ងន់ធ្ងរបន្ថែមទៀត។
លោកIsaiah Lee ត្រូវបានគេទម្លាក់ចោល បន្ទាប់ពីបានវាយលោក Chappelle អាយុ ៤៨ដល់ជាន់ឆាកាលពីល្ងាចថ្ងៃអង្គារ ត្រូវបានចោទប្រកាន់ដោយ ការិយាល័យមេធាវីទីក្រុង Los Angeles ពីបទកាន់កាប់អាវុធក្នុងចេតនាវាយដំ និងបទមជ្ឈិម២ផ្សេងទៀត។
លោក Mike Feuer មេធាវីទីក្រុងបាននិយាយ នៅក្នុងសារវីដេអូមួយថា ការវាយប្រហារត្រូវបានចោទប្រកាន់នេះ ត្រូវតែមានផលវិបាក។ លោក Feuer បានប្រកាសពីការចោទប្រកាន់ ពីបទមជ្ឈិមត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី រដ្ឋអាជ្ញាកំពូលរបស់ទីក្រុងគឺលោក George Gascon មេធាវីស្រុកបានបដិសេធ មិនចោទប្រកាន់លោក Lee ។
អ្នកនាំពាក្យរបស់ Gascon បាននិយាយថា ការពិនិត្យឡើងវិញ លើភស្តុតាងមិនបង្ហាញ ពីការប្រព្រឹត្តបទឧក្រិដ្ឋនោះទេ។ ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា បទល្មើសមជ្ឈិមត្រូវផ្តន្ទាទោស អតិបរមាមួយឆ្នាំក្នុងពន្ធនាគារ ។ នៅទីក្រុង Los Angeles ការិយាល័យរបស់ Feuer កាត់ទោសបទមជ្ឈិម ខណៈមេធាវីស្រុកទទួលខុសត្រូវ ចំពោះករណីបទឧក្រិដ្ឋ។
ប៉ូលីសបាននិយាយថា Chappelle កំពុងសម្តែងនៅ Hollywood Bowl កាលពីថ្ងៃអង្គារ នៅពេល Lee បានប្រញាប់ប្រញាល់មករកតារាកំប្លែង ដោយវាយលោកដល់ដី។ Lee ត្រូវបានគេវាយនៅក្បែរឆាក ក្រោយឆាក ខណៈដែលលោក ព្យាយាមរត់គេចខ្លួន។ លោក happelle បានត្រឡប់មកឆាកវិញ បន្ទាប់ពីបានសម្រាកមួយរយៈខ្លី ហើយបន្តជាមួយនឹងការសម្ដែង ដោយនិយាយលេងសើច អំពីហេតុការណ៍នោះ។ មើលទៅលោកមិនរងរបួសទេ៕ ដោយ៖លី ភីលីព