សិល្បៈ និង កម្សាន្ត

Kourtney Kardashian យំឡើងខ្សោះខ្លួន ពេល​ធ្វើឲ្យខូចចិញ្ចៀនភ្ជាប់ពាក្យ តម្លៃ ១លានដុល្លារ 

ក្នុងភាគ​ថ្មី​របស់គ្រួសារ គឺ The Kardashaian លោកស្រី Kris Jenner បាន​កត់សម្គាល់​ឃើញថា​កូនស្រីខ្លួន Kourtney Kardashian មិន​បាន​ពាក់ចិញ្ចៀនម៉ាក Lorraine Schwartz របស់​នាង​ទេ រួចក៏បាន​សួរ​ភ្លាម ថា​មកពីមូលហេតុអ្វី?

Kourtney ក៏តបភ្លាម​ដែរ​ ដោយមិនគិតយូរថា «ខ្ញុំ​កំពុងអង្គុយលើឥដ្ឋ បត់ខោអាវ ហើយពេល​នោះខ្ញុំ​ក៏បាន ដោះចិញ្ចៀនចេញសិន ហើយខ្ញុំក៏​បាន​ទុកនៅជិតខ្លួន នៅលើឥដ្ឋហ្នឹង ព្រោះគិតថាវាសុវត្ថិភាព ដាក់ជិតខ្លួន។ ដល់ពេល​ហើយ ខ្ញុំ​ក៏បាន​ងើបយកអ្វី​មួយពីទូខោអាវ ស្រាប់តែខ្ញុំទៅជាន់ពីលើចិញ្ចៀននោះ»។

កូនស្រីគ្រួសារ Kardashian រូបនេះ​ក៏បន្តទាំងឈឺចាប់ទៀតថា៖ «ខ្ញុំអង្គុយយំ​យកតែមែនទែន ក្នុងទូខោអាវឡើងរាប់ម៉ោង ហើយក៏បាន​ទូរសព្ទទៅ Travis ខ្ញុំ​មាន​អារម្មណ៍ថា ខ្ញុំធ្វើរឿងអាក្រក់បំផុត ណាមួយនេះគឺជា​របស់ដែលស្រស់ស្អាត និងមាន​ន័យបំផុតដែល​ខ្ញុំ​មិនធ្លាប់មានពីមុន ​ក្នុងជីវិតខ្ញុំ ហើយហេតុអីបាន​ខ្ញុំ ធ្វើឲ្យរឿងនេះ​កើតឡើងបាន?»

ងាក​មកចិញ្ចៀនភ្ជាប់ពាក្យរបស់ Kourtney វិញ គឺមាន​តម្លៃដល់ទៅ ១លានដុល្លារ ហើយធ្វើពីពេជ្រប្រមាណ ១២ការ៉ាត់ ព្រម​ទាំងជាម៉ាក Lorraine Schwartz ផងដែរ។ ជាមួយគ្នានោះ ចិញ្ចៀននេះ គឺតំណាង​ថា​នាងបាន​ភ្ជាប់ពាក្យ ជាមួយនឹង​គូស្នេហ៍ថ្មី Travis Barker ហើយកាល​ពីខែតុលា ឆ្នាំ២០២១ ក្រោយផ្ទុះព័ត៌មាន​ដំបូង​ថាពួកគេទាក់ទងស្នេហានឹងគ្នាកាលពីខែមករា ឆ្នាំ២០២១៕ Source: Sabay

Most Popular

To Top