សិល្បៈ និង កម្សាន្ត

តារាសម្ដែង Goo Hye Sun ចែកផ្លូវជាមួយមិត្តប្រុសរបស់នាង ជាផ្លូវហើយ

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងដ៏ល្បីល្បាញ និងជាតារាមានសម្រស់ស្រស់ស្អាតជាងគេនាង Goo Hye Sun បានបាក់ជាមួយមិត្តប្រុសហើយ បន្ទាប់ពីបានប្រកាសដំណឹងលើបណ្តាញសង្គម។

ការបង្ហោះបណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram ថ្មីៗនេះ នាង Goo Hye Sun បានចែករម្លែករូបថតខាងក្រោមរបស់នាងពីការថតផ្សាយពាណិជ្ជកម្មរួមជាមួយនឹងសារថា ខ្ញុំបានបែកគ្នាជាមួយមិត្តប្រុសរបស់ខ្ញុំ ។ រូបថតទាំងនេះបង្ហាញពីស្ថានភាពចិត្តរបស់តារាស្រីដែលហាក់ដូចជាបង្ហាញពីអារម្មណ៍បាត់បង់របស់នាង។

នាង Goo Hye Sun ធ្លាប់បានបង្ហើប ថានាងមានទំនាក់ទំនងស្នេហាជាមួយគ្នាកាលខែមីនា ឆ្នាំ២០២១។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗអំពី Goo Hye Sun៕

Most Popular

To Top