សិល្បៈ និង កម្សាន្ត

បាត់មុខយូរឆ្នាំ តាមពិត អតីតតារាសម្តែងរូបស្រស់ សូ លីហ្សា  កំពុងសោយសុខលើគំនរ នៃសុភមង្គលគ្រួសារ

ភ្នំពេញ៖ ​ច្រើនឆ្នាំហើយដែលអតីតតារាសម្តែងរូបស្រស់ សូ លីហ្សា បានបញ្ចប់អាជីពសិល្បៈហើយពេលនេះនាងកំពុងរស់នៅយ៉ាងមានក្តីសុខនឹងទើបសម្រាលកូនទីពីរកាលពីពេលថ្មីៗនេះ ។ 

ជាការពិតណាស់ អតីតតារាសម្តែងរូបរាងខ្ពស់ស្រឡះ សូ លីហ្សា នៅក្នុងពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់នាង ក្រោមការថ្នាក់ថ្នមមើលថែពីសំណាក់ស្វាមី ដែលត្រូវបានគេដឹងថាមានការងារជាមន្ត្រីរាជការមួយរូប ។

យ៉ាងណាមិញក្រៅពីទទួលបានការស្រឡាញ់និងយល់ចិត្តពីសំណាក់ស្វាមីនិងក្រុមគ្រួសារសាច់ថ្លៃហើយនាងតែងទទួលបានកាដូជាគ្រឿងអលង្ការពេជ្រដ៏មានតម្លៃជាច្រើនពីសំណាក់ស្វាមីដែលធ្វើឱ្យមិត្តរួមអាជីព សរសើរពីវាសនារបស់នាង។ 

ជាមួយគ្នានេះដែរ ត្បិតតែពេលនេះ សូ លីហ្សា ទើបនឹងសម្រាលកូនទីពីរ ក៏ពិតមែន តែអ្វីដែលកត់សម្គាល់គឺ សូ លីហ្សា នៅតែមានសម្រស់ស្អាតមិនចាញ់ពីមុនឡើយគ្រាន់តែមានរាងឡើងគីឡូជាងមុនតែប៉ុណ្ណោះ ។ 

គួរឱ្យដឹងថា សូ លីហ្សា គឺជាតារាសម្តែងដែលមានសម្រស់ផូរផង់ម្នាក់ តែកាលពីប៉ុន្មានឆ្នាំមុននាងបានភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ហើយបានសម្រេចចិត្តចាកចេញពីអាជីពសម្តែងដោយងាកទៅធ្វើជាស្ត្រីមេផ្ទះ និងប្រកបរបរផ្ទាល់ខ្លួនវិញម្តង ៕

ដោយ៖ ម៉ានី

Most Popular

To Top