កូរ៉េ៖ នេះបើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងវិទ្យាស្ថាន Korea Institute of Corporate Reputation បានចេញផ្សាយចំណាត់ថ្នាក់តម្លៃម៉ាក របស់សមាជិកក្រុមចម្រៀងនារីម្នាក់ៗ សម្រាប់ខែឧសភា ជូនអ្នកគាំទ្រទំាងអស់នៅទូទាំងពិភបលោក។
យោងតាមការវិភាគទិន្នន័យធំ របស់ក្រុមហ៊ុន Korea Institute of Corporate Reputationថា សម្រាប់ខែឧសភា Jennie របស់ BLACKPINK ជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់តម្លៃយីហោបុគ្គល បន្ទាប់មកដោយ WJSN’s Bona ចំណាត់ថ្នាក់ទី២ និង Hwasa របស់ MAMAMOO ជាប់ចំណាត់ថ្នាក់ទី៣។
នាង Jennie សមាជិកក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់លេខមួយជាមួយនឹងសន្ទស្សន៍តម្លៃម៉ាក ៣,៨៥០,៧៣២ ដែលជាការថយចុះបន្តិច ១.០៤ភាគរយពីសន្ទស្សន៍របស់នាងកាលខែមេសា។ តារាងទី២គឺ Bona របស់ WJSN ជាមួយនឹងសន្ទស្សន៍ ៣,២៨៥,២៩៦កើនឡើង ៤.០៣ភាគរយពីសន្ទស្សន៍របស់នាងកាលខែមេសា។
ចំណាត់ថ្នាក់ទី៣គឺ Hwasa របស់ MAMAMOO ជាមួយនឹង ២,៤៨១,២៧៨ ដែលជាទំហំអាចកើនឡើង ១៩០.៧៥ភាគរយពីសន្ទស្សន៍របស់នាងកាលខែមេសា។ ការវិភាគទិន្នន័យដ៏ធំបានបង្ហាញពីពាក្យដែលត្រូវបានភ្ជាប់ជាទូទៅបំផុតជាមួយ Jennie គឺ “ល្អឥតខ្ចោះ សិចស៊ី “។ ម្យ៉ាងវិញទៀត ការវិភាគពាក្យគន្លឹះរបស់សមាជិកឃើញ “Instagram, Fashion, Bikini” ជាពាក្យដែលគេស្វែងរកញឹកញាប់បំផុត៕
ដោយ៖លី ភីលីព