សិល្បៈ និង កម្សាន្ត

នាង IU បន្តផ្សព្វផ្សាយពីភាពវិជ្ជមានដោយការបរិច្ចាគ ២១០លានវ៉ុន នៅថ្ងៃខួបកំណើតរបស់នាង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់ គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា
តារាចម្រៀងស្រីកូរ៉េខាងត្បូង ដែលជាតារាចម្រៀងដ៏ល្បីល្បាញនាង IU បានប្រារព្ធពិធីខួបកំណើតរបស់នាងម្តងទៀត ដោយបរិច្ចាគដល់អ្នកដែលត្រូវការជំនួយ។


នៅថ្ងៃទី ១៦ ខែឧសភា ផលិតកម្ម EDAM Entertainment របស់នាងបានបង្ហាញថា នាង IU បានបរិច្ចាគប្រាក់សរុបចំនួន ២១០ លានវ៉ុន (ប្រហែល ១៦៣,៥១៧ ដុល្លារ) ដល់ Snail of Love, Korean Unwed Mothers’ Familys Association, Changinwon និង Eden I Ville ។


អំណោយនេះនឹងត្រូវប្រើប្រាស់ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលកុមារ និងក្មេងជំទង់ដែលមានបញ្ហាការស្តាប់ ការចំណាយលើការរស់នៅសម្រាប់គ្រួសារដែលមាន ចំណូលទាបដែលមានឪពុកម្តាយទោល និងការជួសជុលសម្ភារៈបរិក្ខារសម្រាប់កុមារ និងជនពិការ៕

ដោយ៖លីភីលីព

Most Popular

To Top