ភ្នំពេញ៖ អតីតារាចម្រៀងស្រី វ៉ាឌី ភាលីង ក្រោយពីបានបាត់មុខសូន្យឈឹង ក្នុងពិភពសិល្បៈមួយរយៈធំ ស្រាប់តែបច្ចុប្បន្នគេដឹងថា នាងកំពុងរស់នៅសោយសុខ លើគំនរទ្រព្យសម្បត្តិ យ៉ាងមានសុភមង្គលជាមួយប្ដីរបស់នាង ។
អតីតតារាចម្រៀងក្នុងផលិតកម្ម Spark music រូបនេះ បានចូលប្រឡូកក្នុងអាជីពជាតារាចម្រៀងមួយរយៈពេលខ្លីប៉ុណ្ណោះ ក៏ផ្អាកទៅវិញ ហើយបច្ចុប្បន្ននេះនាងកំពុងជោគជ័យ ជាមួយមុខរបរលក់គ្រឿងអលង្ការ និងផលិតផលសម្រស់ ។
ជាមូយគ្នានេះផងដែរ ខណៈនេះម្ចាស់បទ«ចង់បានស្នេហ៍ឮតុកែយំ» កំពុងត្រៀមសម្រាលកូនជាលើកដំបូងក្នុងពេលឆាប់ៗ បន្ទាប់ពីនាងបានភ្ជាប់ស្នេហ៍ជាមួយអ្នកជំនួញវ័យក្មេងម្នាក់អស់៨ឆ្នាំ។ ហើយជាញឹកញាប់អតីតតារាសម្ដែងនិងចម្រៀងរូបនេះបង្ហាញពីការទៅពិនិត្យសុខភាពជាប្រចាំដើម្បីតាមដានសុខភាពទារកក្នុងផ្ទៃរបស់នាងឱ្យ បានល្អ។
គួរឱ្យដឹងផងដែរថា អតីតតារាចម្រៀង វ៉ាឌី ភាលីង បានចូលសិល្បៈ កាលពីឆ្នាំ២០០៧ និងបានដើរចេញពីអាជីពនេះវិញ តាំងពីឆ្នាំ២០១៥ ពោលគឺច្រៀងសម្ដែង រយៈពេល៨ឆ្នាំ ទើបបោះបង់ច្រៀងសម្ដែងមករកស៊ីតាម Online វិញម្ដង។ ផលិតកម្មដំបូងក្នុងអាជីពជាតារាចម្រៀងរបស់នាងគឺ ផលិតកម្ម Spark music បន្ទាប់មកផលិតកម្ម Diamond ៕ ដោយ៖ ម៉ានី