ភ្នំពេញ ៖ រឿងរ៉ាវអាស្រូវស្នេហា និងបំណុល រវាងតារាកំប្លែងភេទទី៣ ផេនខេត និងអតីតស្វាមី បានផ្ទុះកក្រើកសាជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ រហូតដល់តារាកំប្លែងរូបនេះ ចេញមុខបកស្រាយ តាមរយៈការឡាយ លើទំព័រហ្វេកប៊ុកនៅយប់ថ្ងៃទី៣១ ខែឧសភា ម្តងទៀតក្រោយអតីត គូកំណាន់លើកឡើងថា ខ្លួនត្រូវរ៉ាប់រងបំណុលជំនួស ផេនខេត ក្នុង១ខែជាង ១ពាន់ដុល្លារ ក្រោយពីលែងលះគ្នាមក។

ផេនខេត បកស្រាយថា មូលហេតុដែលនាង លែងបង់ធនាគារបន្តទៀត គឺចាប់តាំងពីតាមទាន់ អតីតប្តីលួចផិតក្បត់ទៅមានប្រុស ហើយរូបនាងបានបង់ ធនាគារបានជាង១ឆ្នាំ ទៅហើយ ខណៈដែរនៅសល់៥-៦ខែទៀត ប៉ុណ្ណោះនឹងរួចរាល់បំណុលនេះ ហើយ ។ តារាកំប្លែងពូកែកំប្លុកកំប្លែងរូប នេះលើកឡើងទៀតថា កាលពីជាង១ឆ្នាំមុន ដោយសារមានបញ្ហារឿងលុយ ទើបនាងនិង អតីតបានយកលុយធនាគារ ជាង១ម៉ឺនដុល្លារ ដោយអតីតប្តីនាងជាអ្នកឈរ ឈ្មោះ តែរូបនាងជាអ្នកបង់ទាំងអស់ ហើយលុយធនាគារ ដែលយកបាន ក៏មានចំណែកអតីតប្តីនាង យកទៅធ្វើរបងផ្ទះខ្លួនដែរ ។

គួរបញ្ជាក់ផងដែរថា ផេនខេត និងអតីតស្វាមីបានដឹកដៃគ្នា ចូលរោងការតាមប្រពៃណី នៅថ្ងៃទី០៩ មីនា ឆ្នាំ២០២២ ក្រោយរៀបការ មិនបានប៉ុន្មានផង ស្រាប់តែរូបនាងតាមទាន់ប្តីលួចមានប្រុស ស្របពេលដែរនាងកំពុងស្ពាយ បំណុលជាប់ខ្លួនរាប់ម៉ឺនដុល្លារ រហូតព្យាយាម សម្លាប់ខ្លួនជាច្រើនដង៕

ដោយ៖ ម៉ានី
