សិល្បៈ និង កម្សាន្ត

ព្រោះតែការ យល់ច្រឡំលើរឿងទាំងនេះ ធ្វើឱ្យ ឆន សុវណ្ណារាជ ត្រូវគេជេរ ពេញប្រទេស

ភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀងល្បី ឈ្មោះប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ ត្រូវមហាជនអ្នកលេង បណ្តាញសង្គមហ្វេកប៊ុក រួមទាំង TikTok បង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ដោយរិះគន់មិនសំចៃ ដៃទាក់ទងនឹងរឿងបេក្ខជន ទុំ រដ្ឋា ហៅ សុវត្ថិ ធ្លាក់ពីកម្មវិធីប្រលង, រឿងឃ្លីបវីដេអូ ដែលនិយាយថា «ពីរោះជាងម្ចាស់ដើមមិនឱ្យជាប់» និងពាក្យថា «សំរាម»។

ដោយសារតែផ្ទុះកក្រើកខ្លាំងពេក លោកឆន សុវណ្ណរាជ បានចេញមុខឡាយ លើទំព័រហ្វេកប៊ុកលើគណនីផេកផ្លូវការ របស់លោកដើម្បីលាងជម្រះ នូវមន្ទិល ខណៈដែលមហាជន កំពុងឆេះឆួលយ៉ាងខ្លាំង ។

តារាចម្រៀងខាងលើ បានលើកឡើងថា លោកសុំមិននិយាយទាក់ទង នឹងកម្មវិធី Cambodian Idol ទេតែលោកចេញមុខនេះ គឺលោកចង់បកស្រាយ រឿងឃ្លីបវីដេអូ ដែលមិនមែន ជាឃ្លីបវីដេអូ ដើមឡើង គឺមានការកាត់ត រួមបញ្ជូលគ្នា ហើយពាក្យថា ពីរោះជាងម្ចាស់ដើម មិនឱ្យជាប់នោះ គឺលោកបាននិយាយ ទៅកាន់តារា ចម្រៀង ឈីន រតនៈ ពេលរូបនាងធ្វើជាតារាកត្តិយស ក្នុងកម្មវិធីដើម្បីឱ្យកម្មវិធីប្លែកប៉ុណ្ណោះ ដោយមិននិយាយទៅកាន់ បេក្ខជនចូលរួមប្រលងនោះទេ។

ទាក់ទិននឹងពាក្យ ដែលលោកបង្ហោះថា « ព្យុះភ្លៀងសត្វសាហាវ និងពាក្យថា ខួរក្បាល មិនមែនជាធុងសំរាម» នោះគឺលោកមិនបានដឹងថា មហាជនកំពុង មិនពេញចិត្ត ចំពោះលទ្ធផល របស់លោកដែលសម្រេចមិនឱ្យបេក្ខជន ទុំ រដ្ឋា ហៅសុវត្ថិ បន្តឡើងទៅវគ្គតទៀត ស្របពេលលោកបង្ហោះ សារអមជាមួយរូបភាព ដោយសារចាញ់ ក្លិនទុរេនពេក ទើបបង្ហោះថា «រឿងរ៉ាវព្យុះភ្លៀង សត្វសាហាវ យ៉ាងណាក៏ពូរាជមិនចុះចាញ់ តែមកចេញនឹងក្លិនធុរេន នឹងតែម្តងស្បថ យកពេលវេលាដ៏មានតំលៃ របស់អ្នកមកគិត ចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើង មិនមែន ធុងសំរាមនោះទេ» តែមហាជនបែរជាយល់ច្រលំ ទៅទាំងដែលពាក្យ «យកពេលវេលា ដ៏មានតំលៃ របស់អ្នកមកគិត ចេញជាលុយ កុំយកពេលវេលា របស់អ្នកទៅគិត ចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ» លោកបង្ហោះ ពាក្យនេះ ជាច្រើនឆ្នាំមកហើយ ។

ជាមួយគ្នានេះដែរ ឆន សុវណ្ណរាជ បានសំណូមពរ ដល់ម្ចាស់ផេកមួយចំនួន និងលាបពណ៌លោក ទាំងដែលមិនមែន ជាការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ។

ដោយឡែក សម្រាប់វីដេអូឃ្លីបដែលកំពុងល្បីលើ Tik tok ចាប់ត្រង់សម្ដីលោក ឆន សុវណ្ណរាជ និយាយថា «ពីរោះជាងម្ចាស់ដើម មិនឱ្យជាប់» ត្បិតតែលោកពុំបានបកស្រាយ ប៉ុន្តែក៏មានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំ បានយល់យ៉ាងច្បាស់ថា គ្រាន់តែជាវីដេអូកាត់ត ប៉ុណ្ណោះ ព្រោះឃ្លានិយាយថា «ពីរោះជាងម្ចាស់ដើមមិនឱ្យជាប់» គឺ ឆន សុវណ្ណារាជ និយាយ តាំងពីនៅក្នុងកម្មវិធី ambodian Idol រដូវកាលមុនមកម្ល៉េះ រួចយកភ្ជាប់ជាមួយសកម្មភាព សន្ទនា រវាងបេក្ខជន ទុំ រដ្ឋា ។ ចំពោះសកម្មភាព កាត់តវីដេអូនេះផងដែរ បានធ្វើឱ្យមហាជន ដែលមិនបានទស្សនាកម្មវិធី ពេញ Cambodian Idol រដូវកាលទី៤ ក្នុងវគ្គ Judge Audition សប្ដាហ៍ទី៤ កាន់តែផ្ទុះកំហឹងយ៉ាងខ្លាំង ព្រមទាំងប្រើពាក្យពុំសមរម្យទៅកាន់លោក ឆន សុវណ្ណារាជ ទៀតផង ៕

ដោយ៖ ម៉ានី

Most Popular

To Top