ភ្នំពេញ៖ កញ្ញា ផាន វីរ៉ាទី ហៅរ៉ាប៊ី ក្រោយពេលក្ដោបបានតំណែងជាតារា ចម្រៀងស្រីដ៏លេចធ្លោនៅក្នុងផលិតកម្មថោន ដែលមានបទចម្រៀងផ្ទុះ ជាច្រើនបទរូចមក ឃើញថា នាងកំពុងរស់នៅជាមួយជីវិតដ៏ស៊ីវិល័យ ថែមទាំងមានសម្រស់ស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ។
ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា ក្រៅពីបទ «មាន់ស្រែ» ដែលជាបទចម្រៀងផ្ទុះខ្លាំង រហូតដល់ក្រៅប្រទេសនោះ កញ្ញា រ៉ាប៊ី ក៏មានបទចម្រៀងជាច្រើនទៀត សុទ្ធតែទទួលបានភាពល្បីល្បាញដូឋចជាបទ «ស្រារាំ» «លុយលុយ» «ខ្មៅ» «យកប្ដីបែបណា» ជាដើម ហើយថ្មីៗនេះតារាចម្រៀងស្រីស្រស់សោភាខាងលើ កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទថ្មីមួយបទទៀត មានចំំណងជើងថា «រង្គើ» ។
ជាការពិតណាស់បទ «រង្គើ» ដែលនិពន្ធ និងច្រៀងដោយតារារ៉េបល្បីឈ្មោះ ពូឃ្លាំង កំពុងផ្ទុះឃ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេស Tik tok រហូតដល់លោកបានប្រគល់បទនេះទៅឱ្យកញ្ញា រ៉ាប៊ី ច្រៀងជា Version ស្រី ធ្វើឱ្យផ្ទុះកាន់តែខ្លាំងថែមទៀត ។
សម្រាប់បទ «រង្គើ» ដែលច្រៀងដោយកញ្ញា រ៉ាប៊ី និងពូឃ្លាំង នេះផងដែរ មិនត្រឹមតែស្ដាប់ទៅពីរោះ ប្លែក ប៉ុណ្ណោះទេ អ្វីដែលកាន់តែធ្វើឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ MV បទចម្រៀងមួយបទនេះ បានបង្ហាញឱ្យឃើញពីចង្វាក់រាំដ៏ស្រស់ស្អាត និងសិចស៊ី របស់កញ្ញា រ៉ាប៊ីទៀតផង ។
គួរឱ្យដឹងដែរថា ផាន វីរ៉ាទី ហៅរ៉ាប៊ី ជាអតីតពិធីការិនីទូរទស្សន៍ហង្សមាស ដែលបានលោតចូលផលិតកម្មថោន ហើយមានរាសីឡើងខ្ពស់ តាមរយៈបទចម្រៀងផ្ទុះអំឡុងពេលចូលឆ្នាំខ្មែរ គឺបទ “មាន់ស្រែ” នាំឱ្យទីផ្សារចម្រៀងនាងហក់លោតឡើង ស្ថិតក្នុងតំណែងលេខ១ នៅថោន នាពេលបច្ចុប្បន្ន ៕
ដោយ៖ ម៉ានី




