កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រុមតារាចម្រៀងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ BTS ត្រូវបានគេរាយការណ៍ថា រកបានប្រាក់ជាង ៧៤លានដុល្លារ ពីការប្រគុំតន្ត្រីតែម្នាក់ឯងក្នុងឆ្នាំ២០២២ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
យោងតាមរបាយការណ៍កាលពីថ្ងៃទី ៨ ខែមិថុនាបានឲ្យដឹងថា BTS រកបានជាង ៩៤.៦ ពាន់លានវ៉ុន (៧៥លានដុល្លារ) ពីការប្រគុំតន្ត្រី ‘Permission to Dance on Stage’ របស់ពួកគេកាលពីឆ្នាំមុន។ ការសម្តែងទាំង១១ របស់ក្រុមនេះ ត្រូវបានមើលដោយមនុស្សជាង ៤៥៨,000 នាក់ស្ថិតនៅលំដាប់ទី៤ ពីក្រោយ Bad Bunny, Elton John និង Genesis សុទ្ធតែបានទស្សនាជាង ៣៥ ការសម្តែងនីមួយៗ។
ទន្ទឹមនឹងនេះ BTS បានសម្តែងតែ ៣ដងនៅ Los Angeles, ៤ ដងនៅ Las Vegas និង ៣ដងនៅទីក្រុងសេអ៊ូលសម្រាប់ ‘Permission to Dance on Stage’ ៕
ដោយ៖ លី ភីលីព