ប្រទេសនូវែលសេឡង់ បានបង្ហាញពីផែនការយកពន្ធលើចៀម និងគោក្របី ដើម្បីជាមធ្យោបាយក្នុងការដោះស្រាយ ប្រភពឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតមួយរបស់ប្រទេសនេះ។
ផែនការនេះនឹងធ្វើឱ្យប្រទេសនូវែលសេឡង់ ក្លាយជាប្រទេសដំបូងគេ ដែលគិតថ្លៃលើកសិករ សម្រាប់ការបំភាយឧស្ម័នមេតាន ពីសត្វដែលពួកគេរក្សាទុក។ នូវែលសេឡង់ មានប្រជាជនរស់នៅជាង ៥លាននាក់ រួមជាមួយនឹងសត្វគោប្រហែល ១០លានក្បាល និងចៀម ២៦លានក្បាល។
ស្ទើរតែពាក់កណ្តាល នៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុប របស់ប្រទេសនូវែលសេឡង់ បានមកពីវិស័យកសិកម្ម ភាគច្រើនជាឧស្ម័នមេតាន។ មានការអំពាវនាវ ឱ្យរដ្ឋាភិបាលប្រទេសនេះ ធ្វើសកម្មភាពបន្ថែមទៀត ដើម្បីបញ្ឈប់ការឡើងកំដៅនៃផែនដី៕ Source: Sabay


