កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងលំដាប់ខ្ពស់ របស់ប្រទេសកូរ៉េខាងត្បូង នាង Jung Hye Sung លាតត្រដាងអតីតកាលរបស់ Super Junior Heechul ជូនអ្នកគាំទ្រ ។
កាលថ្ងៃទី ១០ ខែមិថុនា នៃរឿង ‘Noon Song of Hope’ របស់ Kim Shin Young អ្នកទស្សនាម្នាក់ បានសម្តែងថា ខ្ញុំបានឃើញវគ្គនៃ ‘Knowing Brothers’ ជាមួយអ្នកជាភ្ញៀវ ហើយអ្នកបាននិយាយថា អ្នកមានការតក់ស្លុត ខាងវប្បធម៌ ដោយសារតែ Heechul ។ នាង Jung Hye Sung បានឆ្លើយតបថា វាជាការពិត ខ្ញុំមិនបានទៅក្លិបទេ ខ្ញុំមានអាយុ ២៣ ឆ្នាំ ហើយវាជាពេល Heechul oppa កំពុងជប់លៀងច្រើន ។
នាងបានបន្តទៀតថា វាមិនមែនជាការផឹកនោះទេ វាគឺលោកបានយកពែងស្រាសំប៉ាញ មកពែងខ្លួនឯង បន្ទាប់មកលោកបានគប់ក្រដាស់ ទៅគ្រប់ទីកន្លែង។ Kim Shin Young បានបន្ថែមថា ពួកគេបានបោះក្រដាស់ជូតមាត់នៅក្លិបពួកគេឲ្យក្រដាស់ទាំងអស់ ហើយអ្នកយកវាមកបោះម្តងទៀត ។
ពេលនោះ នាង Jung Hye Sung បានបន្ថែមថា ខ្ញុំបានទៅញ៉ាំអីដើម្បីស្ងប់ស្ងាត់ ហើយមាននរណាម្នាក់ ញ៉ាំបាយដោយដៃ របស់ពួកគេ ហើយ Kim Shin Young បានឆ្លើយតបថា ខ្ញុំដឹងថាអ្នកកំពុងនិយាយអំពីអ្នកណា អ្នកទាំងនោះសុទ្ធតែជាមិត្តរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍អាម៉ាស់ ។ Jung Hye Sung កំពុងសម្តែងក្នុងរឿងភាគថ្មី ‘New Normal Zine’ ៕ដោយ៖លី ភីលីព