សិល្បៈ និង កម្សាន្ត

រឿង Buzz Lightyear បង្ហាញពីការថើប ស្ត្រីស្រឡាញ់ភេទដូចគ្នា ត្រូវហាមឃាត់ នៅអារ៉ាប់រួម

អាមេរិក៖ តារាភាពយន្ត Captain America លោក Chris Evans ដើរតួជាតួអង្គ Buzz Lightyear វ័យក្មេងក្នុងខ្សែភាពយន្តត្រូវបានចាត់ទុកថា ជា រឿងច្បាស់លាស់មួយនាសម័យសង្គមបច្ចុប្បន្ន ខណៈ Uzo Aduba សំឡេង Alisha Hawthorne ត្រូវបានបង្ហាញនៅលើអេក្រង់ ថើបដៃគូនារីរបស់នាង។

ខ្សែភាពយន្តរឿងដើម Buzz Lightyear បង្ហាញពីការថើបស្ត្រីស្រឡាញ់ភេទដូចគ្នា ក៏ត្រូវបានហាមឃាត់ នៅក្នុងប្រទេសចំនួន ១៤ មជ្ឈិមបូព៌ា និងអាស៊ី។ ប្រទេសអារ៉ាប់រួមរួមមានទីក្រុង Abu Dhabi និងទីក្រុង Dubai បានប្រកាសតាមរយៈការិយាល័យ និយតកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងយុវជន និងវប្បធម៌ថា ខ្សែភាពយន្តនេះនឹងមិនបើកនៅទីនោះទេ នៅថ្ងៃចេញផ្សាយរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍។

នៅក្នុង Tweet ការិយាល័យបាននិយាយថា ខ្សែភាពយន្តនេះមិនមានអាជ្ញាប័ណ្ណ សម្រាប់ការបញ្ចាំងជាសាធារណៈ ដោយសារតែការរំលោភលើស្តង់ដារមាតិកា ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បានបន្តថា ការិយាល័យបញ្ជាក់ថា ភាពយន្តទាំងអស់ចាក់បញ្ចាំង នៅតាមរោងកុនទូទាំងប្រទេស គឺត្រូវតាមដាន និងវាយតម្លៃមុនថ្ងៃ ចាក់បញ្ចាំងជាសាធារណៈ ដើម្បីធានាសុវត្ថិភាពនៃមាតិកាបានផ្សព្វផ្សាយ តាមចំណាត់ថ្នាក់អាយុសមស្រប៕ ដោយ៖លី ភីលីព

Most Popular

To Top