អាមេរិក ៖ នេះបើយោងតាមចៅក្រមម្នាក់ ក្នុងសំណុំរឿងនេះបាននិយាយថា តារាសម្តែងអាមេរិក អ្នកនាង Amber Heard បានចាញ់ការកាត់ក្តី របស់នាងប្រឆាំង នឹងអតីតស្វាមីលោក Johnny Depp ដោយសារតែសក្ខីកម្ម របស់នាងមិនមានភាពប្រាកដនិយម បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។
បុរសម្នាក់ក្នុងចំណោមបុរសទាំង៥នាក់ ក្នុងគណៈវិនិច្ឆ័យមានសមាជិក ៧នាក់ បាននិយាយនៅកម្មវិធី Good Morning America (GMA) ក្នុងបទសម្ភាសន៍មួយ បានដំណើរការកាលពីថ្ងៃព្រហស្បតិ៍ ដោយអត្តសញ្ញាណ របស់លោក ត្រូវបានរក្សាទុក នៅក្រោមការរុំព័ទ្ធ ខណៈចៅក្រមជំនុំជម្រះ បានសម្រេចថាឈ្មោះចៅក្រម ត្រូវបានបិទត្រា យ៉ាងហោចណាស់មួយឆ្នាំ ។
ចៅក្រមបាននិយាយថា រឿងរ៉ាវជាច្រើនរបស់អ្នកនាង Heard សក្ខីកម្មរបស់នាងមិនមានភាពប្រាកដនិយម “មិនបានបន្ថែមឲ្យគ្រប់ជ្រុងជ្រោយទេ” ភាគច្រើននៃគណៈវិនិច្ឆ័យមានអារម្មណ៍ថា នាងជាអ្នកឈ្លានពានច្រើនជាង ។ លោកក៏បានបន្តថា សក្ខីកម្មរបស់នាង មានភាពរំជើបរំជួល និងមិនប្រាកដប្រជា ការយំ ទឹកមុខដែលនាងមាន ការសម្លឹងមើលគណៈវិនិច្ឆ័យ យើងទាំងអស់គ្នាមានអារម្មណ៍ មិនស្រួលចិត្តខ្លាំងណាស់។
នាងនឹងឆ្លើយសំណួរមួយ ហើយនាងនឹងយំ ហើយពីរវិនាទីក្រោយមក នាងនឹងប្រែជាត្រជាក់ ។ ពួកយើងខ្លះបានប្រើពាក្យថា “ទឹកភ្នែកក្រពើ”។ អំពីសក្ខីកម្មរបស់លោក Depp ចៅក្រមបានចែករម្លែកថា គណៈវិនិច្ឆ័យជាច្រើនមានអារម្មណ៍ថា អ្វីដែលលោកកំពុងនិយាយ នៅចុងបញ្ចប់នៃថ្ងៃនោះ គឺកាន់តែគួរឲ្យជឿ ។
លោកហាក់ដូចជាពិតជាងបន្តិច ទៅលើរបៀបដែលលោកកំពុងឆ្លើយតបនឹងសំណួរ ។ ស្ថានភាពផ្លូវចិត្តរបស់គាត់ មានស្ថិរភាពខ្លាំងណាស់៕