សិល្បៈ និង កម្សាន្ត

អ្នកដឹកនាំរឿង ជនជាតិ កាណាដា លោក Paul Haggis ត្រូវឃុំខ្លួន នៅអ៊ីតាលី លើសំណុំរឿង រំលោភផ្លូវភេទ

រ៉ូម ៖ ប្រព័ន្ធផ្សព្វផ្សាយ អ៊ីតាលី បាននិយាយថា អ្នកដឹកនាំរឿង លោក Paul Haggis ត្រូវបានឃុំខ្លួន កាលពីថ្ងៃអាទិត្យ សម្រាប់ការ ស៊ើប អង្កេត លើការចោទប្រកាន់ថា លោកបានរំលោភ ផ្លូវភេទស្ត្រីម្នាក់ នៅភាគខាងត្បូងប្រទេសអ៊ីតាលី យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

លោក Haggis ជនជាតិ កាណាដា បានឈ្នះពានរង្វាន់អូស្ការ អាយុ ៦៩ ឆ្នាំ បានទៅប្រទេសអ៊ីតាលី សម្រាប់មហោស្រព ភាពយន្ត ដែលចាប់ផ្តើម នៅថ្ងៃអង្គារនៅទីក្រុង Ostuni ទីក្រុងទេសចរណ៍ Puglia តំបន់បង្កើតជា “កែងជើង” នៃឧបទ្វីបអ៊ីតាលី ។ ទីភ្នាក់ងារសារព័ត៌មាន LaPresse និងប្រព័ន្ធផ្សព្វផ្សាយ អ៊ីតាលីមួយចំនួនទៀត បានអនុវត្តសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ពីព្រះរាជអាជ្ញានៅទីក្រុង Brindisi ក្បែរនោះថា ពួកគេកំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា ស្ត្រីបរទេសវ័យក្មេង ត្រូវបានបង្ខំឱ្យមានទំនាក់ទំនងផ្លូវភេទ ប៉ុន្តែនាងមិនយល់ព្រមក្នុងរយៈពេល២ថ្ងៃ ។

ព្រះរាជអាជ្ញា Antonio Negro និង Livia Orlando កំពុងធ្វើការស៊ើបអង្កេត បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ត្រីត្រូវបានបង្ខំ ឲ្យស្វែងរកការថែទាំសុខភាព ក្រោយពីទំនាក់ទំនង ផ្លូវភេទ ។ បន្ទាប់ពី២ឬ៣ថ្ងៃទំនាក់ទំនង មិនព្រមព្រៀងគ្នា ស្ត្រីនេះត្រូវបានអមដំណើរ ដោយបុរសនោះទៅកាន់ អាកាសយានដ្ឋាន Brindisi កាលពីថ្ងៃអាទិត្យ ហើយត្រូវបានចាកចេញ ទៅទីនោះទាំងព្រឹកព្រលឹម ទោះបីជា (នាង) ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តមិនច្បាស់លាស់ក៏ដោយ ។

ការិយាល័យរដ្ឋអាជ្ញា Brindisi ត្រូវបានបិទកាលពីថ្ងៃអាទិត្យ ។ មេធាវី របស់លោក Haggis មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។ រដ្ឋអាជ្ញាបាននិយាយថា បុគ្គលិកព្រលានយន្តហោះ និងប៉ូលីសបានកត់សម្គាល់ ឃើញនាង ស្ថានភាព ច្របូកច្របល់ បន្ទាប់ពីផ្តល់ប្រាក់ កម្ចីក្នុងការព្យាបាល ដំបូង បាននាំនាងទៅទីស្នាក់ការ ប៉ូលីស Brindisi ជាកន្លែងដែលមន្រ្តីបានអមដំណើរ នាងទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់ដើម្បីពិនិត្យ៕ដោយ៖លីភីលីព

Most Popular

To Top