ប្រេស៊ីល៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អតីតបវរកញ្ញាប្រទេសប្រេស៊ីល ឆ្នាំ ២០១៨ បានទទួលមរណៈភាព ក្នុងអាយុ ២៧ ឆ្នាំ ដោយសារការធ្លាក់ឈាម យ៉ាងច្រើន និងគាំងបេះដូង ប៉ុន្មានថ្ងៃបន្ទាប់ ពីការវះកាត់បំពង់ក។

ម្ចាស់ក្សត្រីសម្រស់ Gleycy Correia ដែលជាបវរកញ្ញាប្រេស៊ីល ឆ្នាំ២០១៨ បានទទួលមរណភាព ក្នុងគ្លីនិកឯកជនមួយ កាលពីថ្ងៃច័ន្ទ។
នាង Correia មកពី Macae ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានធ្លាក់ឈាមយ៉ាងខ្លាំង និងគាំងបេះដូងបន្ទាប់ពីការវះកាត់ បំពង់ក របស់នាង ពាក់ព័ន្ធនឹងការវះកាត់ យកសាច់ដុះចេញ។ នាងត្រូវបានគេទុកឲ្យ ក្នុងស្ថិតភាពសន្លប់ រយៈពេល២ខែ បន្ទាប់ពីគាំងបេះដូង កាលខែមេសា។

លោកបូជាចារ្យគ្រួសារ Lidiane Alves Oliviera បាននិយាយថា នាងបានវះកាត់ដើម្បីយកសាច់ដុះ ចេញ ហើយបន្ទាប់ពី៥ថ្ងៃនៅផ្ទះ នាងបានចេញឈាម។ នាងបានទៅ Unimed ហើយបានគាំងបេះដូងនៅថ្ងៃទី ៤ ខែមេសា ហើយចាប់តាំងពីពេលនោះមក នាងស្ថិតក្នុងសន្លប់ ដោយគ្មានសកម្មភាពសរសៃប្រសាទ ហើយថ្ងៃនេះនាងបានទទួលមរណៈភាព។
សាកសពរបស់នាងត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថាន Forensic Medicine of Macae ដើម្បីធ្វើកោសល្យវិច័យ។ គ្រូគង្វាល Jak Abreu ដែលស្គាល់គ្រួសាររបស់នាង Correia បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សាច់ញាតិរបស់នាងជឿថា មានការប្រព្រឹត្តមិនត្រឹមត្រូវខាងវេជ្ជសាស្ត្រអំឡុងពេលវះកាត់។
លោកបានបន្ថែមថា ព្រះបានជ្រើសរើសថ្ងៃនេះ ដើម្បីប្រមូលព្រះនាងរបស់យើង យើងដឹងថានាងនឹងត្រូវខកខានយ៉ាងខ្លាំង ប៉ុន្តែឥឡូវនេះនាងនឹងធ្វើឲ្យមេឃភ្លឺ ដោយស្នាមញញឹមរបស់នាង។នាង Correia នឹងត្រូវបានបញ្ចុះ នៅម៉ោង ១១.៣០ នាទីព្រឹកថ្ងៃអង្គារ៕
ដោយ៖លី ភីលីព
