សិល្បៈ និង កម្សាន្ត

អ្នកដឹកនាំរឿង Haggis បង្ហាញខ្លួននៅតុលាការអ៊ីតាលី ជុំវិញការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ

អ៊ីតាលី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកដឹកនាំរឿងលោក Paul Haggis បានបង្ហាញខ្លួននៅតុលាការនៅភាគខាងត្បូង ប្រទេសអ៊ីតាលីកាលពីថ្ងៃពុធ ចំពេលមានការស៊ើបអង្កេត របស់ប៉ូលីសលើការចោទប្រកាន់ របស់ស្ត្រីថា លោកបានរួមភេទជាមួយនាង ដោយគ្មានការយល់ព្រមពីនាង ក្នុងរយៈពេល២ថ្ងៃ។

លោក Haggis អាយុ ៦៩ ឆ្នាំមិនបានធ្វើអត្ថាធិប្បាយទេ នៅពេលលោកបានមកដល់ ជាមួយមេធាវីអ៊ីតាលី Michele Laforgia នៅតុលាការក្នុងទីក្រុង Brindisi កំពង់ផែ Puglia ជាតំបន់ដែលបង្កើតបានជា កែងជើងនៃភាគអាគ្នេយ៍ នៃប្រទេសអ៊ីតាលី។ មិនមានសញ្ញាណាមួយថា សមាជិកគ្រួសាររបស់លោក នៅអ៊ីតាលីនៅពេលនោះ បានចូលរួមជាមួយលោកទេ។

ព្រះរាជអាជ្ញាបានប្រកាស កាលពីថ្ងៃអាទិត្យថា ប៉ូលីសបានឃុំខ្លួនអ្នកដឹកនាំរឿង អ្នកនិពន្ធរឿង និងផលិតករជនជាតិកាណាដា សម្រាប់ការស៊ើបអង្កេត លើការចោទប្រកាន់ ពីបទហិង្សាផ្លូវភេទធ្ងន់ធ្ងរ និងធ្វើឲ្យរបួសផ្ទាល់ខ្លួន កាន់តែធ្ងន់ធ្ងរ។ ទូរទស្សន៍រដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីផ្សេងទៀតបាននិយាយថា ជនរងគ្រោះត្រូវបានចោទប្រកាន់ គឺជាស្ត្រីជនជាតិអង់គ្លេស អាយុ ៣០ ឆ្នាំបានស្គាល់លោក Haggis មុនពេលលោកមកទីក្រុងទេសចរណ៍ Ostuni ដើម្បីចូលរួមក្នុងពិធីបុណ្យសិល្បៈមួយ។

លោក Haggis សហការនិពន្ធ ដឹកនាំ និងផលិតរឿង “Crash” បានឈ្នះពានរង្វាន់ Academy Awards ឆ្នាំ ២០០៦ សម្រាប់រូបភាពល្អបំផុត និងភាពយន្តល្អបំផុត។ លោកក៏បាននិពន្ធរឿងសម្រាប់ “Million Dollar Baby” ជាម្ចាស់ពានរង្វាន់អូស្ការម្នាក់ទៀត។ លោកមានបញ្ហាផ្លូវច្បាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលផ្តើមចេញពីការចោទប្រកាន់ ពីបទប្រព្រឹត្តិខុសផ្លូវភេទ ដោយស្ត្រីបួននាក់នៅសហរដ្ឋអាមេរិក។

ប្រទេសអ៊ីតាលី ចៅក្រមមួយរូបបន្ទាប់ពីបានស្តាប់ទឡ្ហីករណ៍ពីទាំងព្រះរាជអាជ្ញា និងមេធាវីការពារក្តី ត្រូវបានគេរំពឹងថានឹងសម្រេចនៅថ្ងៃពុធថា តើលោក Haggis គួរតែត្រូវបានដោះលែងពីមន្ទីរឃុំឃាំង រង់ចាំការស៊ើបអង្កេតបន្ថែម ដែលអាចធ្វើទៅបាន៕

Most Popular

To Top