សេអ៊ូល ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សមាជិកក្រុម BTS លោក RM បានក្លាយជាពាក្យ ចចាមអារ៉ាមរៀបការ ដែលមិននឹកស្មាន ដល់ជំរុញ ឲ្យភ្នាក់ងារ របស់លោក Big Hit Music និយាយឡើង ជាមួយនឹងសេចក្តីថ្លែងការណ៍ ការបដិសេធទំាំងស្រុង ។
មុននេះ ពាក្យចចាមអារ៉ាម អំពីអាពាហ៍ពិពាហ៍របស់លោក RM បានក្លាយជាប្រធានបទក្តៅ នៅលើសហគមន៍ អនឡាញមួយ ។ អ្នកលេងអ៊ីនធើណេត អនាមិក ‘A’ បានអះអាងថា ថ្មីៗនេះខ្ញុំបានទទួលពាក្យពីមិត្តល្អ និងប្អូន របស់ខ្ញុំ ដែលក្មេងជាងខ្ញុំ ៧ ឆ្នាំថានាងរៀបការ ជាមួយ RM ។ នាងបានបញ្ចប់ការសិក្សា ពីសាលាដ៏ល្បីមួយ ហើយគ្រួសាររបស់នាង ក៏សុខសប្បាយដែរ ខ្ញុំជឿថា នាងបានជួប RM នៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្ររវាងឆ្នាំ ២០១៤-២០១៥ ។
បន្ទាប់មក ‘A’ បានបន្ថែមថា “hoobae” របស់ពួកគេបានសុំឲ្យ ‘A’ រក្សាភាពស្ងៀមស្ងាត់ អំពីអាពាហ៍ពិពាហ៍ ហើយថា ពួកគេមិនអាចបង្ហាញ កាលបរិច្ឆេទអាពាហ៍ពិពាហ៍ ឬព័ត៌មានលម្អិតណាមួយបន្ថែមទៀត នៅឡើយទេ។ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះ តំណាងផលិតកម្ម Big Hit Music បានបញ្ចេញមតិថា ពាក្យចចាមអារ៉ាមមិនពិតទេ ។
ទន្ទឹមនឹងនោះ បើយោងតាមប្រភពខាងក្នុងបានឲ្យដឹងថា “hoobae” ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមរៀបការ បានជាប់ពាក់ព័ន្ធនឹង ពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយ RM របស់ BTS នាពេលកន្លងមក ។ “hoobae” នេះត្រូវបានគេស្គាល់ថា ជា “chaebol non-celbrity” ប្រឈមមុខនឹងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនង ស្នេហាបន្ទាប់ពី RM ត្រូវបានគេឃើញកាន់ឆ្កែ ដែលមើលទៅហាក់ដូចជារបស់មនុស្សចម្លែក។
នៅពេលនោះ ទាំង Big Hit Music និង RM ផ្ទាល់បានបដិសេធពាក្យ ចចាមអារ៉ាមណាត់ជួបថាមិនពិត ។ RM បានសង្កត់ធ្ងន់ថា “ខ្ញុំមិនដឹងថាអ្នកនោះជានរណាទេ សត្វខ្លាឃ្មុំជារបស់មិត្តខ្ញុំ” ៕ដោយ៖លី ភីលីព