ភ្នំពេញ៖ ពីធីការិនី និងមានងារជាជំទាវ ស៊ឹម សូលិកា នាពេលថ្មីៗ ធ្វើឱ្យមហាជនហាក់ចាប់ភ្លឹក នឹងផ្តើមសង្ស័យថាអ្នកនាងកំពុងបង្ហាញ មុខអនាគតកូនប្រសារប្រុសយ៉ាងស្រស់សង្ហានៅ លើបណ្តាញសង្គម ទៅកាន់អ្នកគាំទ្រ បន្ទាប់ពីទម្លាយរូបភាពប៉ុន្មានសន្លឹកថែមទាំង ពោលពាក្យយ៉ាងផ្អែមល្ហែម។
ដូចដែលទស្សនិកជនមួយចំនួនធំបានដឹងរួចមកហើយថា បច្ចុប្បន្ននេះ ស៊ឹម សូលិកា បើទោះជាកំពុងសាងគ្រួសារជាមួយលោក អេង ឬទ្ធី យ៉ាងណាក៏ដោយ ក៏មិនទាន់ទទួលបានចំណងដៃកូនដំណក់ឈាមរួមគ្នានៅឡើយ ពោលគឺមានតែកូនស្រីគត់ប៉ុណ្ណោះជាមួយអតីតស្វាមី ប៉ុន្តែសម្រាប់ លោក អេង ឬទ្ធី គឺស្រឡាញ់កូនស្រីតែម្នាក់គត់របស់អ្នកនាង ស៊ឹម សូលិកា ប្រៀបបានដូចជាកូនបង្កើតរបស់ខ្លួនយ៉ាងដូច្នេះដែរ ហើយលោក និងភរិយា ក៏តែងតែបំពេញបំណងគ្រប់យ៉ាងរបស់កូនស្រីទាំងការសិក្សា និងកាដូរថយន្តទំនើប ព្រមទាំងផ្ទះវីឡាទៀតផង ។
ជាមួយគ្នានេះដែរ បើងាកទៅមើលអ្នកនាង ស៊ឹម សូលិកា វិញថ្មីៗនេះ បានបង្ហាញមុខបុរសសង្ហារម្នាក់ សង្ស័យជាអនាគតកូនប្រសារ ដោយបាននិយាយថា «សូមរីករាយថ្ងៃខួបកំណើតអូនMa ០៤.០៧.២០២២ សូមជួបសំណាងល្អ ជោគជ័យគ្រប់ភារកិច្ចកូន»។ ទន្ទឹមនឹងពាក្យផ្អែមមុត និងផ្តល់ភាពកក់ក្តៅ ទៅកាន់អនាគតកូនប្រសារ មហាជនក៏ពោលសរសើរមិនដាច់ពីមាត់ពីរូបរាងអនាគតស្វាមី កូនស្រីបណ្តូលចិត្តរបស់លោកជំទាវ ស៊ឹម សូលិកា ថាពិតជាស្រស់សង្ហាមិនចាញ់តារាអាជីព រីឯពិធីការិនីរូបស្រស់រូបនេះមហាជនក៏ពោលសរសើរថា ជាអនាគតម្តាយក្មេកដ៏ល្អស្រលាញ់ពេញចិត្តកូនប្រសារណាស់។
សូមបញ្ជាក់ដែរថា កូនស្រីរបស់អ្នកនាង ស៊ឹម សូលិកា មានឈ្មោះ សុកាន ភីរៈណុច ជាដំណត់ឈាមរួមគ្នាជាមួយលោក សៅ ភីរៈ មុនពេលលែងលះគ្នា ។
ក្រោយលែងលះគ្នាអ្នកនាង ស៊ឹម សូលីកា ក៏បានមានទំនាក់ទំនងស្នេហាជាមួយលោក អេង ឬទ្ធី ហើយដឹកដៃគ្នាចូល រោងការកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ ។ គេសង្កេតឃើញថា ទោះលែងលះគ្នាហើយមានប្ដីប្រពន្ធ រៀងខ្លួនក៏ពិតមែនតែគ្រួសារគេទាំងពីរនេះនៅតែស្រឡាញ់រាប់អានគ្នាដូចបងប្អូនអ៊ីចឹង ៕ ដោយ៖ ម៉ានី