ចក្រភពម៉ុងហ្គោល ក្រោមការដឹកនាំរបស់អធិរាជ ជិនហ្គីស ខាន់បានធ្វើការពង្រីកទឹកដីលាតសន្ធឹងធំបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ រហូតដល់ជាង ២០លានគីឡូម៉ែត្រក្រឡា និងបន្តហ៊ានវាយលុកលុយ ដល់អឺរ៉ុបកណ្តាល ក្លាយចក្រភព១ដ៏រុងរឿង និងខ្លាំងក្លាបំផុត នៅកំឡុងសតវត្សរ៍ទី១៣ ។

ចក្រភព ម៉ុងហ្គោលមេទ័ពមានការដឹកនាំ យ៉ាងប៉ិនប្រសប់ ពិសេសកងទ័ពទាំងអស់ មានមានភាពពូកែធ្វើសឹកសង្គ្រាមបំផុត នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាម ដែលធ្វើឲ្យសត្រូវមកពីគ្រប់ទិសទី មានភាពខ្លាចរអា។
នៅក្រោយពីក្រោយភាពខ្លាំងពូកែ របស់កងទ័ពម៉ុងហ្គោល កំឡុងចេញច្បាំងម្តងៗនោះគឺ ពេលធ្វើដំណើរដាច់ស្បៀង និងស្រេកឃ្លាន នោះគឺ បណ្តាកងទ័បទាំងអស់ នឹងវេះសរសៃឈាមទាំងរស់ នៅត្រង់ករបស់សត្វសេះ ហើយចាប់ផ្តើមបឺតជញ្ជក់ឈាមយ៉ាងគួរឲ្យញញើត រហូតដល់ពួកគេឆ្អែត ទើបគេដេរភ្ជាប់វិញ រួចបានបន្តដំណើរទៅមុខទៀត។

ដូចគ្នានេះដែរ នៅក្នុងកំឡុងពេលច្បាំងជាមួយសត្រូវ កងទ័ពម៉ុងហ្គោល ជាកងទីពដែលបាញ់ធ្នូត្រង់បំផុត ក្នុងរយៈចម្ងាយ ពី២០០-៤០០ ម៉ែត្រ ចំគោលដៅរបស់សត្រូវ ពីលើខ្នងសេះដែលកំពុងជិះ។ ហើយពួកគេវិន័យ និងភាពអត់ធ្មត់ខ្ពស់បំផុត មិនងាយនឹងចុះចាញ់សត្រូវ ដោយងាយៗ ឡើយពោលគឺនឹងតស៊ូប្រយុទ្ធ ដល់ដង្ហើមចុងក្រោយ ។ Source: Sabay





