កូរ៉េ៖នេះបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១២ ខែកក្កដា ផលិតកម្ម JYP Entertainment បានបញ្ជាក់ថា សមាជិកទាំងនារី៩នាក់នៃក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង TWICE លំដាប់កំពូលប្រទេសបានសម្រេចចិត្តបន្តកុងត្រាជាមួយផលិតកម្មហើយ។
បន្ទាប់មកនៅថ្ងៃទី ១៣ ខែកក្កដា នៅពាក់កណ្តាលអធ្រាត្រ ក្រុមចម្រៀងនារីបានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ការចេញអាល់ប៊ុមខ្នាតតូចទី១១ របស់ពួកគេ ‘Between 1 & 2’ ។ ការប្រកាសនេះត្រូវបានធ្វើឡើងតាមរយៈគណនីបណ្ដាញសង្គមផ្លូវការរបស់ TWICE ហើយបានបង្ហាញថា អាល់ប៊ុមនេះនឹងចេញនៅថ្ងៃទី ២៦ ខែសីហា វេលាម៉ោង ១យប់៕ដោយ៖លី ភីលីព