ជាទូទៅ ប្រសិនបើយើងនិយាយពីភ្ នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើពិភពលោក ប្រិយមិត្តភាគច្រើន ប្រាកដជាស្គាល់ថា ភ្នំអេវឺរ៉េស ដែលមានកម្ពស់រហូត ដល់ទៅ៨,៨៤៨ ម៉ែត្រ ស្ថិតនៅព្រំប្រទល់ ប្រទេសនេប៉ាល់ និងទីបេ ប្រទេសចិន។

ដោយសារតែនៅក្បែរព្រំដែនចិន ហើយណាមួយវាមានកម្ពស់ខ្ពស់ខ្លាំង ធ្វើឲ្យភ្នំនេះអាចមើលឃើញ ពីទឹកដីចិនត្រង់ តំបន់ដីសើមនៅឃុំ Zhaxizong។ ឃុំ Zhaxizong ស្រុក Dingri ជាឃុំរដ្ឋបាលដែលមានចម្ងាយ ជិតភ្នំអាវើរេសជាងគេ ស្ថិតក្នុងតំបន់ការពារធម្មជាតិ ថ្នាក់ជាតិភ្នំអេវឺរ៉េស។ ការការពារបរិស្ថានកាន់តែខ្លាំង តំបន់ដីសើមនិងទន្លេដែលឆ្លងកាត់ឃុំ Zhaxizong ពោរពេញដោយ ភាពបៃតងរស់រវើក។
ភ្នំអេវឺរ៉េសត្រូវបានដាក់ឈ្មោះទៅតាមលោក Sir George Everest ដែលជាវិស្វករវែល មកពីចក្រភពអង់គ្លេស ដែលលោកធ្វើការនៅប្រទេសឥណ្ឌា នៅពេលនោះ។ តាមពិតទៅលោកមិនចង់បានកិត្តិយស ដោយការយកឈ្មោះទៅដាក់លើភ្នំនោះទេ ហើយបានជំទាស់គំនិតនេះ ដោយសារមូលហេតុជាច្រើន៕



