ភ្នំពេញ៖ តារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ពេជ្រ ចរណៃ បានឆ្លើយតបយ៉ាងចិត្ត ត្រជាក់ដោយសារ តែមិនចង់ បង្កជម្លោះវែងឆ្ងាយ លើបណ្តាញសង្គម ក្រោយពីមានគណនីថៃ មួយចំនួនបានចូលទៅខំមិនថា នាងចាក់យ័ន្ត ដែលជាវប្បធម៌ របស់ថៃ ខ្មែរចម្លងមក។

ពេជ្រ ចរណៃ បានឆ្លើយតបនៅលើបណ្តាញ សង្គម យ៉ាងដូច្នេះថា «ខ្ញុំបង្ហាញអាវតេជៈ (អាវយ័ន្ត ) ថៃគេថាវប្បធម៌គេ ខ្ញុំបង្ហាញពី មង្គល (អំបោះឆៅដែលកីឡាករពាក់ លើក្បាលមុនចូលប្រកួត) ថៃថាវប្បធម៌គេ ឥឡូវចូលមកថា វប្បធម៌ចាក់យ័ន្ត ខ្មែរចម្លងពីថៃទៀត…
ខ្ញុំជឿជាក់ថាប្រជាជនថៃ មិនអាក្រក់ទាំងអស់ទេ ជាពិសេសអ្នកដែលបានដឹង បានអានពីប្រវិត្តសាស្រ្ត ហើយក៏ទទួលស្គាល់ការពិតថា ប្រទេសថៃ បានទទួលវប្បធម៌ពីប្រទេកម្ពុជាទាំងអស់..!» ។

តារាសម្តែង និងជាគ្រូបង្វឹករូបនេះ បន្តទៀតថា «ខ្ញុំមិនចេះឈ្លោះទេ ខ្ញុំគ្រាន់តែមកបង្ហាញ ក្នុងនាមជាម្ចាស់វប្បធម៌ ! ខ្មែរយើងមានសាសនាដើម ដែលប្រជាជនខ្មែរពីបុរាណ លោកគោរពដួងព្រលឹង មានជំនឿទៅលើ មន្តអាគម សូតផ្លុំ បញ្ចុះ ចារ នៅលើ កថា ក្រណាត់ ឬ ស្បែកជាដើម..ល..។ ដែលនៅសម័យបុរាណ ដូនតាខ្មែរ ពេញនិយមណាស់ ចំពោះការចាក់យ័ន្តបញ្ចុះមន្តអាគម លើកស្បែក ជាពិសេសអ្នកដែលមានតួនាទី ជាអ្នកប្រយុទ្ធ ច្បាំង កងទ័ព មេទ័ព ព្រោះលោកជឿជាក់ថា អាចជួយការពារ ព្រាយបីសាច សត្រូវ ដែលមកយារយី និង ជួយផ្ដល់កំលាំង ថាមពល ពេលកំពុងច្បាំង ធ្វើសង្រ្គាម ជួយការពារ កាប់មិនមុត ដុតមិនឆេះ..ល.. »។

ក្នុងនោះ កញ្ញា ពេជ្រ ចរណៃ ក៏បានលើកឡើងពី ការចាក់យ័ន្ត ឬ ចារយ័ន្ត គឺមានច្រើនប្រភេទ និងមានខ្លឹមសារខុសៗគ្នា។ បន្ថែមពីនេះ កញ្ញាក៏បានបញ្ជាក់ដែរថា ដែលនាងចារយ័ន្តបុរាណខ្មែរនៅលើខ្លួននេះ ក៏ព្រោះតែចិត្តចង់ថែរក្សា លើកស្ទួយ ផ្សព្វផ្សាយ ស្នាដៃ ដូនតាខ្មែរ ឱ្យតែជា វប្បធម៌ខ្មែរ កេរមរតខ្មែរ ស្នាដៃដូនតាខ្មែរ នាងនិងថែរក្សា លើកស្ទួយ ផ្សព្វផ្សាយ ទាំងអស់៕



ដោយ៖ ម៉ានី
